(គេហទំព័រពន្លឺខ្មែរអមត:)សម្តេចពញាចក្រី ហេង សំរិន អញ្ជើញពិនិត្យការសាងសង់អគារសិក្សាក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ
ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង២ជាន់ មាន១២បន្ទប់ ក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អគារសិក្សានេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន ជូនប្រជាពលរដ្ឋនៅក្នុងឃុំកក់ ស្រុកពញា ក្រែក តាមតម្រូវការដែលមានកំណើនសិស្សានុសិស្សកើនឡើងជាលំដាប់នៅរៀងរាល់ឆ្នាំ។ អគារសិក្សានេះបានប្រារព្ធពិធីបញ្ចុះបឋម សិក្សាសាងសង់អគារសិក្សាថ្មីនេះ កាលព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បច្ចុប្បន្នបានដំណើរការសាងសង់តាមគម្រោង ដែលនឹងបញ្ចប់នៅ ក្នុងរយៈពេល១៥ខែ។
នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់នេះ សម្តេចបានថ្លែងអំណរគុណនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទំាងអស់ ដែលបានខិត ខំផ្តល់ការអប់រំដល់សិស្សានុ សិស្ស ទោះស្ថិតនៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែបានព្យាយាម ស្វែងរកលទ្ធភាពនៅក្នុងការបង្រៀនសិស្សពីចម្ងាយនិងតាមអនឡាញស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ការអប់រំដល់សិស្សានុសិស្សឲ្យបាននៅគ្រប់កាលៈទេសៈ។
សម្តេចបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ត្រូវសហការជាមួយមាតាបិតាសិស្ស ធ្វើយ៉ាងណាជួយគ្នាទៅវិញទៅ មក ដើម្បីធានាដល់គុណភាពសិក្សា ជាពិសេសត្រូវផ្តល់ភាពកក់ក្តៅ ស្និទ្ធស្នាល់ដល់កុមារ និងយុវជន ឲ្យបានច្រើនបំផុត ក្នុងពេលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនេះ។
សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់សិស្សានុសិស្សនិងយុវជន ដែលជាទំពាំង ស្នងឫស្សី ជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់ គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។
សម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ដើម្បីចៀសផុតពីជំងឺដង្កាត់នានា ពិសេសជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ”៣ការពារ ៣កុំ”ឲ្យបានខ្ជាប់ខ្ជួនបំផុត៕ដោយ:ពន្លឺខ្មែរអមត: