(គេហទំព័រពន្លឺខ្មែរអមត:)ឈ្មួញជើងខ្លាំងឈ្មោះ លោក គិន និង លោកស្រី ឡេង ធារ៉ា ពិតជាអស្ចាណាស់ល្បីល្បាញខ្លាំងខាងដឹកជញ្ជូនឈើក្នុងខេត្តព្រះវិហារដោយមិនញញើតច្បាប់
ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ព្រះវិហារ ៖ ប្រភពពីមន្ត្រី តូចតាចនៅក្នុងខេត្ត ព្រះវិហារ បានខ្សឹបប្រាប់ថា លោក គិន និង លោកស្រី ឡេង ធារ៉ា ម្ចាស់ដេប៉ូឈើ ដ៏ធំមួយនៅក្នុង ខេត្តព្រះវិហារ កំពុង តែដើរប្រមូលទិញឈើ ពីប្រជាពល រដ្ឋ នៅតាមបណ្តា ស្រុកនីមួយៗក្នុងទឹកដីទីរួមខេត្តព្រះវិ ហារ។ប្រភពបានបន្ត ឲ្យដឹងទៀតថា ប្រជាពលរដ្ឋ ដែលលក់ឈើឲ្យម្ចាស់ដេប៉ូខាងលើនោះ ពួកគាត់បានទៅកាប់នៅ តំបន់អភិរក្ស ហើយមួយចំនួនទៀត ទៅកាប់នៅតំបន់ព្រៃភ្នំ នៅតំបន់ភូមិសា ស្ត្រ ស្រុកជាំក្សាន្ត និងតំបន់ព្រៃឡង់ ដើម្បីយកមកលក់ឲ្យដេប៉ូ លោក គិន និង លោកស្រី ឡេងធារ៉ា ហើយម្ចាស់ដេប៉ូ ក៏បានដឹកលក់បន្ត ទៅតាមបណ្ដាខេត្តនា នាផងដែរ។មន្ត្រីក្តាមខ្យង នៅខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា សំណើចអាជ្ញាធរ និង មន្ត្រីជំនាញពាក់ ព័ន្ធ ហាក់បីដូច ជាមើលពុំឃើញសោះ បញ្ហាការដឹកជញ្ជូនឈើ នៅក្នុងភូមិសាស្ត្រខេត្ត ព្រះ វិហារនេះ មន្ត្រីក្តាមខ្យង បាន
បន្តទៀតថា បើប្រជាពលរដ្ឋ រកស៊ីដឹកតាមគោយន្តកន្ត្រៃ បន្តិចបន្តួ ច ដាក់កម្លាំង តាមដេញចាប់ ធ្វើឲ្យពលរ ដ្ឋ ទឹកភ្នែក រហេម រហាម ស្ទើរតែចង់ឈប់ រកស៊ី។ប្រជាពលរដ្ឋ អ្នករកស៊ីដឹកជញ្ជូនឈើ តាមគោយន្តកន្ត្រៃ សូមសំណូមពរ ឱ្យលោកនាយសង្កាត់រដ្ឋបាលព្រៃឈើ លោក នាយខ ណ្ឌរដ្ឋបាលព្រៃឈើ លោក ប្រធា ន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោកអភិបាលរង ខេត្តទទួលបន្ទុក បទល្មើសព្រៃ ឈើ លោកអភិ បាលខេត្តព្រះវិហារ លោក វ៉េង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រ មាញ់និងនេសាទនិង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន មេត្តាជួយ ចាត់ វិធានការ ទៅលើក្រុមឈ្មួញ ដឹក ជញ្ជូនឈើទាំងយប់ ទាំងថ្ងៃនេះផង កុំបណ្ដែតបណ្ដោយ ឲ្យឈ្មួ ញទាំង នោះធ្វើព្យុះធ្វើភ្លៀង តាម តែអំពើចិត្ត ឬមួយមន្ត្រី ពាក់ព័ន្ធទាំង នោះ បានទទួលលាភសក្កា រៈ ពីម្ចាស់ដេប៉ូ ខាងលើនេះហើយបានជានាំគ្នាដេកលក់អស់អញ្ចឹង។សារព័ត៌មានគេហទំព័រ ថ្ងៃថ្មី មិនអាចសុំការបំភ្លឺពីមន្ត្រី ពាក់ព័ន្ធទាំងអស់បានទេ ជាពិសេសឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អង្គភាពសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី រងចាំការបកស្រាយ ពីមន្ត្រីជំនាញពាក់ព័ន្ធ ទាំងអស់ចំពោះការរិះគន់ ករណីដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃនៅខេត្ត ព្រះវិហារនេះផងដែរ ៕ដោយ:ពន្លឺខ្មែរអមត: