
ប្រជាពលរដ្ឋចំនួន៣នាក់បានរងរបួសខណ្ណៈត្រូវរន្ទះបាញ់ចំនួនពីរគ្រាប់ ចេញផ្សាយថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក ចាន់ ជឿន
ខេត្តបាត់ដំបង ÷ ស្រុកសំពៅលូន!
មានភ្លៀងធ្លាក់ លាយឡំផ្គរន្ទះ បណ្តាលឲ្យមានរន្ទះបាញ់ បានកើតឡើង នៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៤វេលាម៉ោង១៥និង៥នាទី ត្រូវប្រជាពលរដ្ឋដែលកំពង់បេះផ្លែស្វាយ នៅចំណុចចំការស្វាយស្ថិតនៅក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០២គ្រាប់ បណ្តាលឲ្យមនុស្សរងរបួសចំនួន០៣នាក់ ក្នុងនោះសមត្ថកិច្ចបានឲ្យដឹងថាប្រជាពលរដ្ឋដែលរងរបួសមាន÷
១.ឈ្មោះហាច ធី ភេទ ស្រី អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
២.ឈ្មោះព្រុំ គីម៉ើយ ភេទស្រី អាយុ ៨ ឆ្នាំ មានទីលំនៅភូមិ ត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តដំបង។
៣,ឈ្មោះ ឡុច ស្រីពៅ ភេទ ស្រីអាយុ៤៨ឆ្នាំ មានទីលំនៅភូមិ តាស្តា ឃុំ តាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថាប្រជាពលរដ្ឋដែលរង់របួស បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥សំពៅលូន អាការះដឹងខ្លួន រួចផុតគ្រោះថ្នាក់ហើយ ។ជាចុងក្រោយលោកវីរសេនីយ៍ឯក ទឹម វិឆ័យ អធិការដ្ឋាននគរបាលស្រុក សំពៅលូន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នគណៈមេឃភ្លៀងខ្យល់ផ្គរន្ទះ ដើម្បីការពារគ្រោះថ្នាក់ ដោយយថាហេតុ។