មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងលោកជំទាវ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងដឹកជញ្ជូន យោធភូមិភាគទី៤ ដែលកំពុងបំពេញ ភារកិច្ចដឹកជញ្ជូនផ្ទះ និងសម្ភារៈប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់តំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក ចេញផ្សាយថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ឃឹម ប៊ំប៊ី នាយសេនាធិការរង យោធភូមិភាគទី៤ និងជាប្រធានក្រុមការងារដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជូន ដល់កងកម្លាំងដឹកជញ្ជូនរបស់យោធភូមិភាគទី៤ ចំនួន ១០០នាក់ ដែលកំពុងបំពេញភារកិច្ចជួយដឹកជញ្ជូនផ្ទះ និងសម្ភារៈប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក។ ដែលក្នុងនោះអំណោយរួមមាន អង្គរចំនួន ២០០គីឡូ ,ត្រីខកំប៉ុង ២កេស ,ទឹកស៊ីអ៉ីវដប ១កេស ,ប៊ីចេង ១កេស និងម្សៅស៊ុបម៉ាន់ ១កេស ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម មេបញ្ជាការ និងលោកជំទាវ។
លោក ឧត្តមសេនីយ៍ត្រី នាយសេនាធិការរង បានពាំនាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខពី ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៤ ដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវចេះសាមគ្គីគ្នាអោយបានល្អ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ក្នុងពេលបំពេញភារកិច្ច ត្រូវមានការប្រុងប្រយ័ត្ន និងអត់ធ្មត់ ហើយត្រូវថែរក្សាសុខភាពអោយបានល្អ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យល្អ ដើម្បីជៀសឆ្ងាយជំងឺដង្កាត់ផ្សេងៗ ជាពិសេសជៀសវាងឲ្យបានដាច់ខាតពីការប្រើប្រាសនូវគ្រឿងញៀនគ្រប់ប្រភេទ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។