ប្រជាពលរដ្ឋមានការត្រេកអរចំពោះការអភិវឌ្ឍន៍ឡើងវិញជីកស្តាស្រះទឹកសហគមន៍បានផ្តល់ទឹកប្រើប្រាស់និងសត្វពាហនះ ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ: លោក សៀក ង៉ែត
ខេត្តកំពង់ស្ពឺ ÷ ថ្ងៃសុក្រ ៣កើតខែពិសាខ ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ ការជីកស្ដារស្រះទឹកក្នុងការអភិវឌ្ឍន៍ឡើងវិញដើម្បីស្តុកទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃរំដែល ឃុំភក្ដី ស្រុកបរសែដ្ឋ ខេត្តកំពង់ស្ពឺ បើតាមប្រសាសន៍លោកពូម្នាក់ដែលជាក្រុមការងាររបស់សហគមន៍បានប្រាប់ថា កន្លងមកជារៀងរាល់ឆ្នាំនៅតំបន់ភូមិសាស្ត្រខាងលើនេះធ្លាប់ជួបការលំបាកខ្វះខាតទឹកប្រើប្រាស់ទាំងមនុស្ស និង សត្វពាហនៈទើបសហគមន៍នេះក៏ស្នើរសុំសម្រេចជីកស្ដារស្រះទឹកមួយកន្លែងនេះតែម្ដង ដែលមានប្រវែងបណ្ដោយ60 ម៉ែត្រ ទំហំទទឹង 28 ម៉ែត្រ ជម្រៅបាតក្រោម6 . 5 ម៉ែត្រ លោកពូបានបញ្ជាក់ប្រាប់មកកាន់អ្នកសារព័ត៌មានពន្លឺខ្មែរអមត:យើងបន្ថែមថាចំពោះការអភិវឌ្ឍន៍ស្រះទឹកនៅតំបន់នេះ ក៏មានវត្តមានចូលរួមជ្រុំជ្រែងពីអង្គការ ( អង្គការសកម្មភាពដើម្បីស្រាវជ្រាវ និង អភិវឌ្ឍន៍ ) ចំពោះអាចម៍ដីដែលស្ដារពីបាតស្រះសហគមន៍បានជួយផ្ដល់អាចម៍ដីទៅចាក់នៅសាលារៀនពីកន្លែងដែលបរិវេណសាលាទាបលិចទឹក
ទី១. សាលាបឋមសិក្សាព្រៃរំដែល
ទី២ .អនុវិទ្យាល័យព្រៃរំដែល
ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាពទិញអាចម៍ដីចាក់ក្នុងភូមិរបស់ខ្លួនទៀតផង ៕