តើករណីលោក រ៉េត រ៉ន យកមកទម្លាយ ក្នុងបណ្តាញសង្គមនេះជាការពិតដែរទេ សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ? ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ ÷ តាមឯកសារមួយស្លឹកដែលបានបង្ហោះ គឺស្ថិតនៅភូមិសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដែលមាន សមាសភាពចូលរួមវាស់វែង ដូចខាងក្រោម៖
១- លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ប៉.ប៉
២- លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត
៣- លោក ឡេង ម៉ារី ប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ
៤- លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ
៥- លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត
៦- លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត
៧- លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល
៨- លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត
៩- លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ
១០- លោក ម៉ៅ ធី មេភូមិគីឡូលេខ៤
គួបញ្ជាក់ផងដែរកណីរឿងនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខេមប៊ុនថន លោកបានចូល ខមិន ក្នុងហ្វេសប៊ុកលោក រ៉េត រ៉ន ដូចខាងក្រោម៖ “ សូមផ្តល់របាយការណ៍នៃដំណើររឿង រួមជាមួយការពាក់ពន្ធ័អោយខ្ញុំបានដឹងផងចំពោះករណីនេះ” ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងទៅលោក រ៉េត រ៉ន ដើម្បីសុំសេចក្តីអត្ថធិប្បាយបន្ថែម។
មហាជន និងសាធាណៈជនឆ្ងល់ថា៖ ករណីលក់ដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ តើពីណាលក់? លុយច្រើនណាស់?
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
សេចក្តីបំភ្លឺព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ៖