មែនហើយសម្បត្តិធនធានរបស់រដ្ឋភ្នំចុងស្លឹកស្រុកបាទីជិតក្លាយជាសមុទ្រដោយក្រុមឈ្មួញជីកកកាយថ្មភ្នំលក់យ៉ាងអនាធិបតេយ្យបែជាលោក ភួន ឈីម អភិបាលស្រុកបាទីសង្ងំដេកលក់ធ្វើមិនដឹង…! ចេញផ្សាយថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យមកនិពន្ធ 017778289=0882476167
ខេត្តតាកែវ ÷ សកម្មភាពក្រុមឈ្មួញជីកកកាយដីភ្នំមួយកន្លែងដែលស្ថិតនៅក្នុងទឹកដីភូមិ ខ្នារទង់ និង ភូមិស្តុក ឃុំកុមារជា ស្រុកបាទី ខេត្តតាកែវ ។
ត្រូវបានជិតរលាយក្លាយជាទន្លេនាពេលដ៏ខ្លីខាងមុខនេះដោយសារក្រុមឈ្មួញបន្តការជីកកាយដឹកជញ្ជូនអាចម៍ដីថ្មភ្នំយកទៅលក់តាមអំពើចិត្តដោយមិនគិតអំពីផលប្រយោជន៍របស់សម្បត្តិធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ភ្នំនេះមានឈ្មោះហៅថា(ភ្នំចុងស្លឹក) ស្ថិតពីខាងក្រោយភ្នំតទា ដែលមានប្រវែងប្រហែលជា 1500 ម៉ែត្រ បច្ចុប្បន្នសព្វថ្ងៃនេះទំហំភ្នំត្រូវបានរលាយជិតអស់ទៅហើយ មិនត្រឹមតែប៉ុណ្ណោះទម្រង់តួភ្នំត្រូវបានក្លាយទៅជាបាទសមុទ្រទៅវិញ។
តើលោក ភួន ឈីម គណៈបញ្ជាការឯកភាពស្រុកបាទីអង្គុយចាំមើលភ្នំចុងស្លឹកក្លាយជាសមុទ្រមែនឬបានជាសង្ងំមិនហ៊ានកំរើក។ ប្រជាពលរដ្ឋសំណូមពរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្តតាកែវ កុំមើលរំលងភ្នំចុងស្លឹក និងសូមក្រើនរំលឹកអភិបាលស្រុកបាទីផងកុំឲ្យដេកលក់យូពេកព្រោះឈ្មួញកាយភ្នំជិតក្លាយជាសមុទ្រទៅហើយ។