លោកគួន សុភាព គយចល័តខេត្ត ពិតជាមានសមត្ថភាពក្នុងការដាក់កូនចៅដែលជាមន្ត្រីកងរាជអាវុធហត្ថយកមកបម្រើការក្នុងអង្គភាពខ្លួន អោយអង្គុយប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញចេញចូលខ្មែរថៃ ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក ស៊ីម ឈុនលី
ខេត្តឧត្តរមានជ័យ៖លោក គួន សុភាពគយចល័តខេត្តកំពុងដាក់កូនចៅម្នាក់ឈ្មោះ វៀត ជាមន្រ្តីកងរាជអាវុធហត្ថយកមកបម្រើរការអោយអង្គភាពរបស់ខ្លួនក្នុងការប្រមូលលុយពីក្រុមអាជីវកនិងឈ្មួញដឹកទំនិញតូចធំស្ថិតនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់តាមរបៀបអំពើរពុករលួយស្របច្បាប់
តាមប្រភពពីក្រុមអាជីវករ និងឈ្មួញរកស៊ីដឹកទំនិញចេញពីប្រទេសថៃមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិជាំបញ្ជាក់ថាក្នុងការដឹកជញ្ជួានរបស់ពួកគាត់ក្នុងមួយជើងៗ អស់មិនក្រោមពីរ៥មុឺនទៅ 20 ម៉ឺននោះទេក្នុងការបង់លុយជូនគយខេត្តនិងគយចល័តក្រសួង ដោយមិនឃើញមានចេញវិក័យប័ត្របញ្ជាក់សាច់ប្រាក់នោះទេគឺបង់លុយដឹងតែឲ្យបន្តដំណើរទៅមុខបន្ត បើសិនជាមិនព្រមបង់លុយ ឬចង់គេចវេសដឹងតែឃាត់រថយន្តទុកនិងផាកពិន័យលើសទ្វេដង។
ក្រុមអាជីវករនិងឈ្មួញដឹកទំនិញចេញពីប្រទេសថៃមានការងឿងឆ្ងល់ថាការដឹកជញ្ជូនទំនិញរបស់ពួកគាត់ត្រឹមត្រូវនិងបង់លុយគ្រប់ជើង តែហេតុអ្វីបែរជាគយចល័តខេត្តមិនមានការចេញលិខិតបញ្ជាក់សាច់ប្រាក់ឬវិក័យប័ត្រយ៉ាងដូច្នេះ។ តើការយកលុយពីពួកគាត់ ដែលដឹកទំនិញចេញពីប្រទេសថៃមកទីរួមស្រុកអន្លង់វែង ជាគោលការណ៍របស់គយខេត្ត ឬជាគោលការណ៍របស់ក្រសួងពាក់ព័ន្ធជាអ្នកតម្រូវឲ្យបង់តែលុយដោយមិនចេញវិក័យប័ត្រ ហើយលុយទាំងនេះយកទៅណា.!។
ជាពិសេស គឺបុគ្គលឈ្មោះវៀត ដែលជាអ្នកអង្គុយចាំប្រមូលលុយពអាជីវកនិងឈ្មួញដឹកទំនិញតាមរថយន្តនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង កំពុងល្បីល្បាញថាមានតួនាទីពីរក្នុងពេលតែមួយ ខ្លួនជាមន្ត្រីបម្រើរការងារក្នុងកងរាជអាវុធហត្ថ បែមិននៅកន្លែងធ្វើការ តែអាចចេញរកលុយបន្ថែមជូនលោក គួន សុភាពគយចល័យខេត្តបានយ៉ាងល្អ ។មហាជនបានសម្ដែងមតិថាហេតុអ្វីអង្គភាពចល័តខេត្តទាំងមូលខ្វះមនុស្សមកបម្រើការជូនឬយ៉ាងណា.?ទើបយកបុគ្គលឈ្មោះវៀតដែលមានតួនាទីជាមន្ត្រីកងរាជអាវុធហត្ថមកបម្រើការនិងជាអ្នកប្រមូលលុយជូនអង្គភាពគយចល័តខេត្តទៅវិញ។
សូមឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាកងរាជអាវុធហត្ថលេីផ្ទៃប្រទេសមេត្តាធ្វើពិនិត្យសាវជ្រាវស៊ើបអង្កេតទៅលើបុគ្គល ឈ្មោះវៀតផងទាន ក្រោយពីមានការបែកធ្លាយថា មានតួនាទីពីរក្នុងពេលតែមួយ ជាមន្ត្រីកងរាជអាវុធហត្ថផង និងជាអ្នកប្រមូលលុយជូនស្ថាប័នគយចល័តខេត្តឧត្តរមានជ័យ របស់លោកគួនសុភាពផងដែរ។
ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៤ក្រុមការងារយើងក៏បានខលទៅលោក វៀត តែជាអ្នកប្រមូលលុយជូនលោកគួនសុភាពគយចល័តខេត្ត ចូលហើយ បានត្រឹម អាឡូ អាឡូ រួចចុចបិទ។ចំណែកលោកគួនសុភាពគយចល័តខេត្តមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺបាននៅឡើយព្រោះខលចូលពីបីដងគ្មានអ្នកទទួល។អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយជានិច្ចពីសារមុីពាក់ព័ន្ធបើគិតថាអង្គភាពយើងផ្សាយផ្ទុយការពិតឬមិនប្រក្រតីលើប្រការណាមួយ ស្ដីអំពីរបបសារព័ត៍មាន។