ដីព្រៃលិចទឹកក្នុងតំបន់៣ត្រូវអ្នកមានអំណាចមួយក្ដាប់តូចលួចឈ្លៀតអាកាស យកគ្រឿងចាក់ចូលទៅឈូសឆាយយកលេសចូលជ្រកក្រោមលិខិតកាន់កាប់មួយសន្លឹកនិងមានច្បាប់ចំនួន៧៧ហិកតាសូមឯកឧត្តម ប្រាក់ សោភ័ណ្ឌអភិបាលខេត្តសៀមរាបមេត្តាដាក់ការស៊ើបអង្កេតហ្នឹងអនុវត្តទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកន្លងមក. ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោល÷លោក ស៊ីម ឈុនលី
ខេត្តសៀមរាប ÷ សូមឯកឧត្តម ប្រាក់ សោ ភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត មេត្តាដាក់ការស៊ើបអង្កេតទៅលើដីព្រៃលិចទឹកក្នុងតំបន់ 3 សង្កាត់ជ្រាវ ក្រុងសៀមរាបផងទាន.!ក្រោយពីមានល្បីល្បាញថាមានក្រុមអ្នកមានអំណាចមួយក្ដាប់តូចឈ្លៀតឱកាសលួចបន្លំ យកលេសលិខិតកាន់កាប់និងច្បាប់អនុញ្ញាត៧៧ហិចតារបស់លោក គង់ មង្គល យកគ្រឿងចក្រចូលឈូសឆាយ យ៉ាងគឃ្លើនផ្គើនទៅហ្នឹងអនុសាសន៍របស់សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់បទបញ្ជាដ៏ក្តៅគគុកដល់មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ អភិបាលខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតកិច្ចចុះអនុវត្តទប់ស្កាត់ក្រុមជនខិលខូលដែលចូលឈូសឆាយដីតំបន់៣ដែលជាដីហាមឃាត់ពីប្រមុខរាជរដ្ឋាភិបាល។
កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២៤កន្លងទៅមានអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅថតផ្ដិតយករូបភាពនិងសកម្មភាពភាពយកមកផ្សព្វផ្សាយដើម្បីជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបកាន់តែច្បាស់ថាដីតំបន់៣ដែលសម្ដេចហ៊ុនម៉ាណែត ប្រកាសឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត និងបង្ក្រាបជនខិលខូចដែលឈ្លៀតឱកាសចូលឈូសទន្ទ្រានដូចជាមិនមានប្រសិទ្ធភាពឡើយ។ជាក់ស្ដែង ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ចំណុចទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានការឈូសឆាយទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យរាប់រយហិកតា ទោះជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានលើកឡើងថា មានក្រុមខិលខូច បានដាក់គ្រឿងចក្រ ចូលទៅកាប់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹក រាប់រយហិកតា ផ្ទុយពីប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើង។ បុគ្គលម្នាក់ បានបញ្ជាក់ប្រាប់មកក្រុមការងារអ្ន្នកយកព័ត៌មានយើងនៅទីតាំងឈូសឆាយព្រៃលិចទឹកនោះថា ហាមមិនអោយក្រុមការងារចូលថតសកម្មភាពឈូសឆាយនៅខាងក្នុងនោះទេ ព្រោះគាត់ជាអ្នកមើលការខុសត្រូវអោយឈ្មោះ គង់ មង្គល។ បុគ្គលខាងលើ បានបន្តថា អ្នកដែលឲ្យមកឈូសឆាយទន្ទ្រាននេះ គឺគេមានច្បាប់ និងលិខិតកាប់កាប់ត្រឹមត្រូវ ដែលមានទំហំដី ៧៧ហិកតា ហើយសកម្មភាពឈូសឆាយនេះ គឺឈូសក្រវ៉ាត់ព្រំដី។
ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ បានលើកឡើងថា ត្រីងៀត កំពុងឈ្លៀតពង នៅក្នុងព្រៃលិចទឹកក្នុងតំបន់ ៣ ការឈូសឆាយតំបន់ខាងលើ គ្រោងនឹងបានឈូសឆាយរាប់រយហិកតាបន្ថែមទៀត យកដីលក់ ពីអ្នកមានអំណាចមួយចំនួន ដោយអែបទៅនិងលិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា របស់ឈ្មោះ គង់ មង្គល។
ពលរដ្ឋ សំណូមពរដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ និង អាជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ផងទាន ដើម្បីធានាបាន នូវការថែរក្សាការពារដីព្រៃលិចទឹកអោយមានប្រសិទ្ធភាពផង ដើម្បីជាប្រយោជន៍ ដល់សង្គម ស្របទៅតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ៕