
(គេហទំព័រពន្លឺខ្មែរអមត:)កិច្ចប្រជុំពិភាក្សា និងដាក់ឱ្យដំណើរការប្រព័ន្ធចុះឈ្មោះ(ជំនាន់ទី២)សម្រាប់អ្នកធ្វើដំណើរ ចូលមកក្នុងភូមិសាស្ត្រ
ចេញផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ក្រុងសៀមរាប:កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ម្សិលមិញ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាក្រុមការងារពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម- លោកជំទាវ អភិបាលរងខេត្ត លោក- លោកស្រីជាអភិបាល ស្រុក និងមន្ត្រីរដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោក- លោកស្រីជាប្រធាន- អនុប្រធាន មន្ទីរ- អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ប្រមាណជា២៨នាក់ចូលរួមផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើង នៅសាលប្រជុំនៃសាលាខេត្តសៀមរាប ដោយបានពិភាក្សាគ្នា លើប្រព័ន្ធចុះឈ្មោះជំនាន់ថ្មី ដើម្បីជួយកាត់បន្ថយ នូវការកកស្ទះ និងពេលវេលារងចាំ នៅចំណុចព្រំប្រទល់ខេត្ត ដោយប្រព័ន្ធចុះឈ្មោះជំនាន់ថ្មីសម្រាប់អ្នកធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រខេត្តសៀមរាបថ្មីនេះ អាចជួយអោយអ្នកធ្វើដំណើរ អាចចុះឈ្មោះបានយ៉ាងងាយស្រួល លឿនឆាប់រហ័ស។ ខុសពីប្រព័ន្ធចុះឈ្មោះជំនាន់ទី១ ដែលតម្រូវអោយអ្នកដំណើរទាំងអស់ ចុះមកផ្តល់ព័ត៌មាន ដល់ក្រុមការងារ ហើយក្រុមការងារវាយបញ្ជូនទិន្ន័យ ទៅក្នុងកម្មវិធី ។
សូមជម្រាបជូនថា ប្រព័ន្ធគ្រប់គ្រងអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ក្រុមការងារស្រាវជ្រាវ ក្នុងការកំណត់មុខសញ្ញា អ្នកពាក់ព័ន្ធដោយផ្ទាល់ និង ដោយប្រយោល ដែលជាអ្នក រួមដំណើរក្នុងរថយន្តតែមួយ ពិសេសក្នុងរថយន្តឈ្នួល និងរថយន្តក្រុងផងដែរ។
ក្នុងរយះពេលចុងក្រោយនេះ ស្ថានភាពកូវីដ-១៩ ក្នុងខេត្តសៀមរាប មានការកើនឡើង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាក្រុង-ស្រុកទាំង១២ និងភ្ញៀវទេសចរដែលអញ្ជើញមកលេងកម្សាន្តក្នុងខេត្តសៀមរាប មេត្តាចូលរួមគោរពតាមវិធានការរបស់រដ្ឋបាលខេត្តសៀមរាប និងការណែនាំរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួនបំផុត ៕ប្រភពហ្វេសបុក