
(គេហទំព័រពន្លឺខ្មែរអមត:)មេឈ្មួញហ៊ានបំពានច្បាប់ត្រូវបានសមត្ថកិច្ចចុះចាប់គ្រឿងចក្រ ឈូសឆាយដីព្រៃគ្មានច្បាប់និងសំភារ:មួយចំនួន
ចេញផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
កំពង់ឆ្នាំង: កាលពីម្សិលមិញព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរស្រុក និងមន្ត្រីបរិស្ថាន ដែលឈរជើងនៅស្នាក់ការរងដែនជម្រកក្តុលសែនជ័យ បានចុះចាប់គ្រឿងចក្រឈូសឆាយដីព្រៃមិនមានច្បាប់នៅចំណុចឡុស ឃុំក្តុលសែន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងម្ចាស់គ្រឿង
ចក្រត្រូវបានប្រភពបង្ហើបថាគឺឈ្មោះ ណន ។
ក្នុងការចុះចាប់នេះ គ្រឿងចក្រមួយចំនួនត្រូវបានឃាត់ទុកនៅនឹងកន្លែង ចំណែកគ្រឿងចក្រមួយចំនួនទៀត ត្រូវបានបើករត់គេចចេញ ។ នៅលើទីតាំងដីដែលបានឈូសឆាយប្រមាណជាជិត១០០ហិកតា ឃើញមានការដឹកជញ្ជូនគឺកុងតឺន័រ យកទៅដាក់ទីតាំងដីនោះផងដែរ ។
-ដីនៅចំណុចខាងលើនេះប្រភពខ្លះបង្ហើបថាអាជ្ញាធរស្រុក និងឃុំមិនហ៊ានប៉ះពាល់ទេ ។
ប្រភពបង្ហើបទៀតថាដីនោះមានប័ណ្ណរឹង ហើយមានភាពមិនប្រក្រតីក្នុងការចេញប័ណ្ណកន្លងមក។
លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានបញ្ជាក់ នៅវេលាម៉ោង ៨និង៤០ នាទី ព្រឹកថ្ងៃទី ០៨ ខែមិថុនាឆ្នាំ២០២១ នេះឲ្យដឹងថា :កាលពីម្សិលមិញពិតជាមានការចុះចាប់គ្រឿង
ចក្រដែលទៅឈូសឆាយដីព្រៃទាំងនោះមែន លោកបញ្ជាក់ថាក្រុមការងារ របស់លោកបានធ្វើការត្រួតពិនិត្យនាពេលកន្លងមក នៅលើទីតាំងនោះដោយខាងមន្ទីរដែនដីស្រុកបានបញ្ជាក់ថាទីតាំងដីនោះមានមានប័ណ្ណរឹង តាំងពីជំនាន់០១។
កាលពីលើកមុនបានធ្វើការឈូសឆាយម្ដងរួចហើយ អាជ្ញាធរស្រុកក៏បានចុះទៅឃាត់ម្តងរួចហើយ កាលនោះឈូសឆាយហើយ មានប្រមាណជាង ៧០ហិចតា បន្ទាប់មកក៍បានណែ
នាំឲ្យធ្វើច្បាប់ឈូសឆាយឲ្យបានត្រឹមត្រូវ តែលើកនេះលបលួចឈូសឆាយ ដោយមិនឲ្យអាជ្ញាធរដឹងឮ ធ្វើបំពានដោយមិនមានច្បាប់ទម្លាប់។
លោកអភិបាលស្រុកបញ្ជាក់ទៀតថា លោកមិនបានស្គាល់
ឈ្មោះម្ចាស់ដីជាអ្នកណានោះឡើយដែលបានទិញពីប្រជា
ពលរដ្ឋ ដោយគ្រាន់តែដឹងថាដីនោះមានឈ្មោះរបស់ប្រជា
ពលរដ្ឋនៅក្នុងតំបន់នោះ ហើយត្រង់គាត់លក់ឲ្យអ្នកណាក៍គាត់មិនបានដឹងដែរ បច្ចុប្បន្នក៏មិនទាន់មានការកាត់ផ្ទេរឈ្មោះទៅឱ្យអ្នកណាផងដែរ ៕ដោយ:ពន្លឺខ្មែរអមត: