(គេហទំព័រពន្លឺខ្មែរអមត:)រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ លើបុរសម្នាក់​ឈ្មោះ​សែង​ ផុង​ អាយុ២២ឆ្នាំ​ ជាពលករមកពីថៃយកមកមណ្ឌលចត្តាឡីស័ក រយះពេល១៤ថ្ងៃមកហើយ

ចេញផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ខេត្តព្រះវិហារ ÷ នាព្រឹកថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័កកំពង់ស្រឡៅ បានយកសំណាកលើបុរស់ម្នាក់ ឈ្មោះសែង ផុង​ ជាពលករមកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ ដែលបានធ្វើចត្តាឡីស័កនៅមណ្ឌលកំពង់ស្រឡៅ កាលពីថ្ងៃទី២៧ ខែឧសភា​ឆ្នាំ២០២១​និងបានយកសំណាកចំនួន២ដង រួចមកហើយ ប៉ុន្តែយកសំណាកកលើកទី៣នេះ លទ្ធផល​វិជ្ជមានកូវីដ១៩ ពោលគឺ១៤ថ្ងៃ ធ្វើចត្តាឡីស័ក ក្រុមគ្រូពេទ្យនឹងបន្តបញ្ជូនមកធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ ១៩.នៅមណ្ឌលព្យាបាលកំរិតស្រាលសាលាបឋមសិក្សាស្ថាពរ.សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀល នេះ។

សូមបញ្ជាក់ដែរថា​ បុរសឈ្មោះ សែង​ផុង​ អាយុ២២និងប្រពន្ធឈ្មោះ​កាន់​សុវ៉ាន់ណាន់ អាយុ២២ឆ្នាំ បានធ្វើដំណើរមកពីប្រទេសថៃតាមច្រកទ្វាព្រំដែនខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៥ ខែឧសភា.ឆ្នាំ២០២១ និងបន្តដំណើរមកធ្វើចត្តាឡីស័កមណ្ឌលកំពង់ស្រឡៅ តាមរថយន្តដឹកពលករកាលពីថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២១ ជាមួយពលករជាច្រើននាក់ ក្នុងមានពលករបញ្ជូនទៅខេត្តរតនគីរី ក៏មានផ្ទុកជំងឺកូវីដ១៩ ផងដែរ។ដោយ:ពន្លឺខ្មែរអមត: