សមត្ថកិច្ចចម្រុះ បង្ក្រាបរឹបអូសឧបករណ៍នេសាទល្មើសដុតបំផ្លាញចោល និងចាក់លេងកូនត្រី២០០គីឡូចូលបឹងធម្មជាតិវិញ ចេញផ្សាយថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក រ៉េន ម៉េងគា

ខេត្តក្រចេះ÷មន្ត្រីជំនាញរដ្ឋបាលជលផលសហការជាមួយនឹងកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទ ល្មើសនេសាទ ដោយរឹបអូសបាននូវឧបករណ៍នេសាទខុសច្បាប់មួយចំនួននិងបាន ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ២០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នៅចំណុច បឹងវែងស្ថិតនៅក្នុងឃុំឬស្សីកែវ ស្រុកព្រែកព្រសព្វខេត្តក្រចេះ ។ដោយមានមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ បាលខេត្ត ក្រុមប្រឹក្សាឃុំប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ និងសហគមន៍នេសាទឫស្សីកែវ សរុបចំនួន១៦នាក់ ដោយបានប្រើប្រាស់ទូកម៉ាស៊ីនចំនួន ៥គ្រឿងផងដែរ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានអោយដឹងថា នៅក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងវែង និងបឹងកាហាត ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ សម្រេចដកហូតនិងរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់រួមមាន÷
.របាំងព្រួលស្បៃមុងចំនួន៣២ ខ្សែ ប្រវែង២២៤០ម៉ែត្រ
.លូស្បៃមុងចំនួន៣៥មាត់លូ
. បង្គោលចម្រឹងប្ញស្សីចំនួន ៤៨០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ២០០គីឡូ
ក្រាមចូលទៅក្នុងដែនទឹកធម្មជាតិវិញ ហើយបានសម្រេចដុតបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់ទាំងនោះនៅចំណុចទីតាំងមកផ្ទាល់តែម្តង ។