ឃាត់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន៦គ្រឿង នៅស្រុកឆ្លូង ខេត្តក្រចេះ និងតម្រូវឱ្យកាត់ទ្រុងតចេញនៅនិងកន្លែងត្រួតពិនិត្យតែម្តង ចេញផ្សាយថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក រ៉េន ម៉េងគា

ខេត្តក្រចេះ: ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តក្រចេះ ឃាត់រថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន៦គ្រឿង នៅស្រុកឆ្លូង កាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ។

តាមការឲ្យដឹងពីមន្ត្រីជំនាញបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យយានយន្តខេត្តក្រចេះបានដាក់គោលដៅ
ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅស្រុកឆ្លូងខេត្តក្រចេះ ចាប់តាំងពីថ្ងៃម្សិលមិញឲ្យរហូតមកដល់ព្រឹកនេះគឺបានរកឃើញរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន៦គ្រឿង ហើយបានឃាត់ទុកដើម្បីធ្វើការកាត់ទ្រុងដែលបានតខុសលក្ខណៈបច្ចេកទេសនោះអោយនៅត្រឹមស្តង់ដារវិញ។

ជាមួយគ្នានោះដែរមន្ត្រីជំនាញក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តទាំងអស់
មិនត្រូវមិនត្រូវកែច្នៃ(តទ្រុង)និងដឹកផ្ទុកទំនិញសំពីង សំពោង ហើយចំពោះរថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់។