ប្រារព្វទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ សិទ្ធជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍” ចេញផ្សាយថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក រ៉េន ម៉េងគា
ខេត្តក្រចេះ ÷ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហមកម្ពុជា ព្រះសង្ឃ យុវជន ប្រជាពលរដ្ឋ កុមារកំព្រាររងគ្រោះដោយមេរោគអេដស៍ ជនពិការ អាជ្ញាធពាក់ព័ន្ធ រួមនិងអង្គការដៃគូរក្រៅរដ្ឋាភិបាល នៃខេត្តក្រចេះយ៉ាងច្រើនកុះករ បានចូលរួមក្នុងទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ សិទ្ធជាមាគ៌ា ឆ្ពើទៅបញ្ចប់អេដស៍” ដែលធ្វើឡើងនៅឃុំកន្ទួតស្រុកចិត្របុរី ។
បន្ទាប់ពីអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ និងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រះរាជាណាចក្រកម្ពុជារួចមក
លោកជំទាវ ហឹង ណារី វ៉ា ថន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានមានប្រសាសន៍គូសបញ្ជាក់ថា ៖ យើងទាំងអស់គ្នាបានជ្រាបហើយថា ការរាតត្បាតនៃជម្ងឺដែលនាំឱ្យប៉ះពាល់ ដល់ប្រជាជនយើងជាច្រើនលើកច្រើនសារ ដែលជាមហន្តរាយមួយ គ្រោះថ្នាក់ដល់អាយុជីវិត សេដ្ឋកិច្ច និងសង្គមជាតិ ។ តែជាភព្ទ័សំណាងរបស់កម្ពុជា សម្តេចអគ្គសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ គិតគូរស្វះស្វែងទំនាក់ទំនង រកថ្នាំវ៉ាក់សាំងចាក់បង្ការ ទប់ស្កាត់ក៏ដូចជាចាត់ចែងការព្យាបាល ស្នាក់នៅដោយឥតគិតថ្លៃ ដោះស្រាយជីវភាព និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដោយគ្មានការរើសអើង ។ ជាក់ស្តែងតាមរយៈ មូលនីធិគាំពារសង្គម បាននិងកំពុងអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលកូវីដ ១៩ និងបានបន្ថែមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ និងគ្រួសារងគ្រោះដោយទឹកជំនន់ ដែលកំពុងតែស្ថិតនៅក្នុង សម្ពាធអតិផរណា ដើម្បីទ្រទ្រង់នូវស្ថានភាពសេដ្ឋកិច្ចគ្រួសារ គាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
លោកជំទាវបន្តថា ៖ ដើម្បីសម្រេចការបញ្ចប់អេដស៍ សិទ្ធិឆ្ពោះទៅបញ្ចប់អេដស៍” ខ្ញុំយើងទាំងអស់គ្នាត្រូវ ៖-ចូលរួមយ៉ាងសកម្ម និងអោយបានទ្វេរដង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ឆ្លើយតបអោយបានទូទូលាយ -យុវជន យុវនារី ត្រូវប្រកាន់យកនូវផ្នត់គំនិតនិងឥរិយាបថវិជ្ជមាន ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍស្វែងយល់ជាប្រចាំ នូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ ព្រោះថាយើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងទេ -អ្នកដែលបានប្រព្រឹត្តិឬសង្ស័យថាបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ចូរប្រញាប់រួសរាន់ទៅស្វែងរកសេវាប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយរក្សាការសម្ងាត់ -ស្ត្រីមានផ្ទៃពោះ សូមប្រញាប់រួសរាន់ស្វែងរកសេវាពិនិត្យ និងថែទាំផ្ទៃពោះ អោយបានត្រឹមត្រូវ និងទៀងទាត់ទៅតាមការណែ-ត្រូវបញ្ឈប់ជាដាច់ខាតនូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយ ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ -ចំពោះអ្នកដែលមានមុខរបរ ឬមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ចូរប្រើប្រាស់ស្រោមអនាម័យ អោយបាន១០០% ។
សូបញ្ជាក់ដែរថា ៖ សម្ភារៈផ្តល់ជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣០នាក់ និងជនពិការ ចំនួន២០នាក់
ក្នុងម្នាក់ទទួលបាន ៖ មី ១កេះ- អង្ករ ៣០គក្រ-ទឹកត្រី ១យួរ=៦ដប -ត្រីខ១យួរ=១០កំប៉ុង និងកញ្ចប់ឃីត ១កញ្ចប់(ភួយ១,សារុង១ មុង១) រួមនិងថវិកា ១០ ម៉ឺនរៀល ៕