រដ្ឋបាលស្រុកសំបូរ  បេីកកិច្ចប្រជុំ ត្រួតពិនិត្យសេចក្ដីព្រាងផែនការវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍ស្រុកសំបូររយៈពេលប្រាំឆ្នាំ ចេញផ្សាយថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷លោក រ៉េន ម៉េងគា

  • នាព្រឹកថ្ងៃទី 12 ខែធ្នូឆ្នាំ 2024 នេះ លោក គង់ មេត្តា អភិបាលនៃគណៈអភិបាលស្រុកសំបូរ បានអញ្ជេីញដឹកនាំកិច្ចប្រជុំរបស់គណកម្មការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាស្រុក លើការងាររៀបចំសេចក្ដីព្រាងផែនការវិនិយោគបីឆ្នាំរំកិលស្រុក(២០២៥-២០២៧) និងផែនការអភិវឌ្ឍន៍ស្រុករយៈពេល ៥ឆ្នាំ។

ក្នុងកិច្ចប្រជុំនោះ​ លោកអភិបាល បានជម្រុញណែនាំដល់មន្ដ្រីពាក់ពន្ធ័ អាជ្ញាធរក្នុងមូលដ្ឋាន​ ត្រូវពិនិត្យ និងពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងការប្រមូល ទិន្ននយ័ ពត៍មានធាតុចូលផ្សេងៗ ឲ្យបានច្បាស់លាស់​ ត្រឹមត្រូវ និងទាន់ពេលវេលា​ ក្នុងនោះ​មានកិច្ចការងារ​ ស្ថិតិប្រជាពលរដ្ឋ​ទូទៅ ស្ថិតិលើវិសយ័អបរំ​ វិសយ័កសិកម្ម សង្គមកិច្ច​ សុខាភិបាល សន្តិសុខ សណ្ដាប់ធ្នាប់ ធនធានធម្មជាតិ និងវិសយ័ពាក់ពន្ធ័ផ្សេងៗ​ ដេីម្បីកំណត់ជាមូលដ្ឋាននូវគោលនយោបាយ ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់អនុវឌ្ឍផែនការនូវឆ្នាំបន្ទាប់ទៀត អោយស្របទៅនឹងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលស្រុកសំបូរ​ បានបញ្ជាក់បន្ថែមទៀតថា​ ការរៀបចំនូវកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​ស្រុក​ និងផែនការអភិវឌ្ឍន៍ស្រុករយៈ៥ឆ្នាំ​ មានច្រេីនតំណាក់កាល ហេីយក៏ជាឯកសារផែនការមួយដ៏មានសារៈសំខាន់បំផុត​ ដែលបានប្រមូលផ្តុំគំនិត និងធនធានទាំងឡាយ ដើម្បីរៀបចំជាគម្រោងវិនិយោគសាធារណៈ​ ជាក់ស្ដែងសម្រាប់អនុវត្ត និងការគៀងគរប្រភពទុនដ៏ទៃទៀត ជំរុញដល់ការអភិវឌ្ឍ​ន៍​ ស្រុកឱ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសគឺឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន  ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។