លោកជំទាវអភិបាលខេត្តក្រចេះ ប្រគល់ផ្ទះ១ខ្នងជូនលោកតាជរាគ្មានទីពឹង និងផ្តល់អំណោយដល់ជនក្រីក្រ ២៥ គ្រួសារក្នុងស្រុកព្រែកប្រសព្វ ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក រ៉េន ម៉េងគា
ខេត្តក្រចេះ ÷ នាចុងសប្តាហ៍កន្លងទៅនេះ លោក ជំទាវ ហឹង ណារី វ៉ាថន អញ្ជើញដឹកនាំក្រុមករងារយុវជន ខេត្ត.ស្រុក.ឃុំ នាំយកអំណោយគ្រឿងបរិភោប រួមនិងថវិការមកប្រគល់និងសួរសុខទុក្ខលោកតាលោកយាយចាស់ជរា ចំនួន ២៥ គ្រួសារ ដែលរស់នៅក្នុងឃុំជ្រោយបន្ទាយ ដោយក្នុងនោះក៏បានប្រគល់ជូននូវផ្ទះថ្មី១ខ្នង ជាអំណោយរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ជូនលោកតាជរាគ្មានទីពឹងម្នាក់ រួមនិងអំណោយមួយសម្រាប់ព្រមទាំងថវិការចំនួន ៥០ ម៉ឺនរៀលផងដែរ ។
ក្នុងឱកាសនោះលោកជំទាវ ហឹង ណារី វ៉ា ថន បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវេធីបតីនាយករដ្ឋមន្រ្តី ជូនដល់លោកតាលោកយាយ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជម្រុញដល់គ្រប់អាជ្ញាធរខេត្ត បន្តយកចិត្តទុកដាក់ពិនិត្យលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
លោកជំទាវបន្តថា ៖ ដោយតបទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងដោយមើលឃើញពីការលំបាកលោកតាលោកយាយ ទើបឯកឧត្តមអភិបាលខេត្តបាននាំអំណោយមកផ្តល់ជូន ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ បើទោះបីជាអំណោយដេលផ្តល់ជូននាពេលនេះ មិនច្រើនក្តីតែជាទឹកចិត្តគិតគូររបស់ថ្នាក់ដឹកនាំ មកលើសុខទុក្ខប្រជាពលរដ្ឋខ្លួន និងជាការតបស្នងនូវការគោរពស្រលាញ់គាំទ្រមកលើគោលនយោបាយដឹកនាំប្រទេស របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ហើយតាមរយៈអំណោយដែលផផ្តល់ជូននាពេលនេះ ក៏មិនមានត្រឹមនេះដែរ គឺនៅមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ស្រុក-ឃុំ រួមនិងក្រុមយុវជន និងអង្គការសប្បុរសជននានាទៀតផងដែរ ។
ទន្ទឹមនឹងនោះលោកជំទាវ ក៏បានផ្តាំផ្ញើដល់លោកតាលោកយាយ ត្រូវរស់នៅ ដោយប្រកាន់ខ្ជាប់នូវអនាម័យជាប្រចាំថ្ងៃ ខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងសូមប្តេជ្ញាគាំទ្រ និងគោរពដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី ៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕