
(គេហទំព័រពន្លឺខ្មែរអមត:)បែកឆ្លាយឧត្តមសេនីយ៍ គង់ ព្រី រងភូមិភាគ៤អាងអំណាចក្លាយជាអ្នកចង់បានដីព្រៃលិចទឹកជាមច្ឆាជាតិត្រីពងកូនយកអេស្កាពីរគ្រឿងចូលវៃព្រៃសម្រុកដើម្បីយកដីរដ្ឋធ្វើជាកម្មសិទ្ធ
ចេញផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ខេត្តសៀមរាប ÷ បន្ទាប់ពីរក្រុមសារព័ត៌មានបានឃើញសកម្មភាពអេស្កាចំនួនពីរគ្រឿងកំពុងកាយឈូសឆាយដីព្រៃលិចទឹកតំបន់មច្ឆាជាតិត្រីពងកូនក្នុងតំបន់ភូមិសាស្ត្រស្រុកពួករាប់សិបហិតានៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅទំនប់៧៨ និងចំណុចលូបី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
បន្ទាប់មកក្រុមសារព័ត៌មានយើងបានធ្វើការទាក់ទងអាជ្ញាធម៌មូលដ្ឋាននិងមន្រ្តីជុំនាញពាក់ព័ន្ធជុំវិញករណីខាងលើនេះទើបបែកធ្លាយថា លោកឧត្តមសេនីយ៍ គង់ ព្រី រងភូមិភាគ៤កំពុងធ្វើសកម្មភាពលួចឈូសឆាយកាយដីព្រៃលិចទឹកដែលជារបស់រដ្ឋយកធ្វើជាកម្មសិទ្ធបុគ្គល។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំល្វាបានប្រាបឲ្យដឹងថា ពួកគាត់មិនហ៊ានទៅកាប់ឆ្កាព្រៃលិចទឹកនៅតំបន់នោះទេ បើហ៊ានកាប់តែបន្តិចត្រូវខាងមន្រ្តីជលផលនិងបរិស្ថានចាប់ទៅផាកពិន័យអស់លុយរាប់លានតែបើអ្នកធ្វើបានយកអេស្កាទៅកាយឈូសឆាយដីព្រៃលិចទឹកបែបនេះមិនមែនតូចតាចទេសុទ្ធតែមានខ្នងបង្អែកធំណាស់។
តាមការណ៍បំភ្លឺលោកឧត្តមសេនីយ៍ គង់ ព្រី រងភូមិភាគ៤
បានឲ្យដឹងតាមទូរស័ព្ទថា លោកឈូសឆាយកាយដីព្រៃលិចទឹកនេះចំនួនក្បាលដី២០០(ម)បណ្តោយ៧០០(ម)សុទ្ធតែការណ៍ឯកភាពចូលរួមពីអាជ្ញាធរមូលដ្ឋានមន្រ្តីបរិស្ថាននិងជលផលដឹងឮរួចរាល់អស់ហើយទើបអាចដំណើរការបានយ៉ាងរលូន។
ដោយឡែកក្រុមការងារសារព័ត៌មានយើងបានបន្តធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោកសង្កាត់ជលផលស្រុកពួកជុំវិញករណីឈូសឆាយកាយដីព្រៃលិចខាងលើលោកថាឈឺចង់ដឹងទាក់ទៅខេត្តទៅ ហើយក្រុមការងារក៏បន្តទាក់ទងទៅលោក ព្រិន សាវិន នាយការិយាល័យជលផលខេត្តសៀមរាបខលចូលតែពុំមានអ្នកទទួល ចំណែកលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបលោកបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនដឹងរឿងនេះទេបើមានលោកនិងចុះអនុវត្តច្បាប់។
អភិបាលនៃគណ:អភិបាលស្រុកពួក លោក ស៊ិន ចាន់ថុល បានឲ្យដឹងថារឿងករណីខាងលើនេះលោកក៏មិនដឹងដែរ។
ប្រជាពលរដ្ឋសុំណូមពរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបសូមចាត់វិធានការណ៍ដ៏ក្តៅគគុកផងជាសវាងតំបន់ព្រៃលិចទឹកមច្ឆាជាតិជុំរកត្រីពងកូនត្រង់ចំណុចខាងលើរលាយនាពេលខាងមុខយ៉ាងខ្លី៕ដោយ:ពន្លឺខ្មែរអមត: