
(គេទំព័រពន្លឺខ្មែរអមត:)ធ្វើទៅរួចភាពលោភលន់កូនស្រីបង្កើតនិងកូនប្រសារត្រូវជាប្ដីរួមគំនិតគ្នាប្រឌិតឯកសារក្លែងក្លាយយកដីម្ដាយលក់ តែមិនបានសម្រេចក៍ប្ដឹងម្ដាយថាជាជនបោកប្រាស់ទៅវិញដែលត្រូវជាម្ចាស់ដីពិត
ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
(ខេត្តព្រះវិហារ) ÷ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពខ្ញុំបាទបានទទួលព័ត៌មានពីស្ត្រីវ័យចំណាស់ម្នាក់ដែលរស់នៅក្នុងភូមិភ្នំដែក
ឃុំរមណីស្រុករវាងខេត្តព្រះវិហារបានរាប់រៀបប្រាប់ឲ្យដឹងថារូបគាត់និងប្ដីរបស់គាត់កំពុងតែជួបនូវភាពអយុត្តិធម៌ដោយសារទង្វើអាជ្ញាធរចាប់ពីថ្នាក់ឃុំដល់ស្រុកកំពុងតែរួមគំនិតគ្នាជាមួយកូនស្រីបង្កើតនិងកូនប្រសារធ្វើឯកសារក្លែងក្លាយចង់បានដីគាត់ហើយប្ដឹងគាត់ដាក់គុកទៀតផង
ហើយអ្នកមីងដែលជាជនរងគ្រោះពីរនាក់ប្ដីប្រពន្ធមានឈ្មោះ លឹង. ហួរ ប្តីឈ្មោះហៀប. ហឿង រស់នៅភូមិភ្នំដែកឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារអ្នកមីងបានរៀបរាប់បន្តថាដីដែលគាត់កាន់កាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះស្រាប់តែមកដល់ឆ្នាំ ២០១៥ កូនរបស់គាត់ដែលឈ្មោះ ប៉ែន ស៊ង អតីតជាដឺបេបច្ចុប្បន្នបានចូលនិវត្តន៍ដែលជាកូនប្រសានិងប្រពន្ធឈ្នោះ ហិម ឡៃហីម.ត្រូវជាកូនបង្កើតដោយសារតែភាពលោភលន់របស់កូនគាត់ទាំងពីរបានឈានទៅដល់រួមគំនិតជាមួយអាជ្ញាធរមូលដ្ឋានលួចធ្វើឯកសារជាន់ពីលើដីរបស់គាត់ដែលអាស្រ័យផលជាយូរឆ្នាំមកហើយនោះ។
អ្នកមីងបានបន្តទៀតថាកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១រូបគាត់បានទៅភ្ជួស្រែដល់ថ្ងៃទី១១ខែមិថុនាវេលាម៉ោង១០និង០០នាទីក៏មានដីការប្រាប់គាត់ថាអោយយកឯកសារមកដាក់កន្លែងប៉ុសិ៍នគបាលរមណីតែខាងអាជ្ញាធរមិនបានពិនិត្យទេលើឯកសារដែលគាត់យកមកទេ។ដល់ម៉ោង១២ថ្ងៃត្រង់រូបគាត់ក៏បានសុំហូបបាយពេលនោះមេប៉ុសិ៍ឆ្លើយថាអ៊ុំឯងទៅហូបធ្វើអីបន្តិចទៀតព្រះរាជអាជ្ញាគេធ្វើការហើយពេលនោះគាត់បានប្រាប់សមត្ថកិច្ចថាគាត់ហូបបាយហើយនិងត្រឡប់មកវិញហើយគាត់បន្តថាពេលនោះព្រះរាជអាជ្ញាចេញទៅបាត់ក៏ខាងសមត្ថកិច្ចថាកូវីដក៏ទាញបារ៉ាស់បិទគាត់តែម្តង។ចំណែកឯមេប៉ុសិ៍រមណីនៅចន្លោះម៉ោង២ទៅម៉ោ៣បានប្រាប់គាត់ថា បងឯងចាំបន្តិចព្រះរាជអាជ្ញាម៉ោង៤ម៉ោង៥និងមកធ្វើការបងឯងស្លៀកពាក់ខោអាវពេទ្យ។
ចំណែកឯមេប៉ុសិ៍រមណី លោក អេក ណាល់ បានប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងថារូបគាត់មិនបានហៅគាត់មកទេគឺព្រះរាជអាជ្ញាជាអ្នកហៅទេ រូបគាត់មិនបានដឹងឡើយហើយលោកមេប៉ុសិ៍បញ្ជាក់យ៉ាងច្បាស់ថាគឺព្រះរាជអាជ្ញាឈ្មោះ ណុត សាវី តែរូបគាត់មិនបានដឹងថាមានតួនាទីអ្វីទេ។ហើយបច្ចុប្បន្នអ្នកមីងនឹងគ្រួសាររបស់គាត់កំពុងជាប់ធ្វើចិត្តាឡីស័កនៅសាលាស្រុករវៀងបានរយៈពេល ៧ ថ្ងៃហើយគិតចាប់ពីថ្ងៃគាត់ចូលទៅ។ហើយដីដែលកូនគាត់ទាំងពីរដែលមានបំណងចង់បានយកទៅលក់នោះគឺលក់ឱ្យលោកចៅហ្វាយស្រុករវៀងដែលមានព្រំប្រទល់ជាប់និងដីរបស់គាត់តែម្តងហើយសព្វថ្ងៃលោកចៅហ្វាយស្រុករវៀងកំពុងតែចិញ្ចឹមគោរាប់រយក្បាលនៅជាប់នឹងដីរបស់គាត់។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះអង្គភាពយើងខ្ញុំរងចាំការបកស្រាយរាល់ម៉ោងធ្វើការ៕ដោយ:ពន្លឺខ្មែរអមតៈ)