(គេហទំព័រពន្លឺខ្មែរអមតៈ)សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់បងប្អូនប្រកបរបរធាក់ស៊ីក្លូចំនួន៣០០នាក់

ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

ការិយាល័យកណ្តាល 017778289/0882476167

 ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានផ្ដល់អំណោយដល់បងប្អូនអ្នកប្រកបរបរស៊ីក្លូនៅរាជធានីភ្នំពេញចំនួន៣០០នាក់ ដែលពិធីប្រគល់អំណោយនេះធ្វើឡើងនៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ដោយ មានការរៀបចំជូនដោយលោក ជិន ប៊ុនធឿន រួមជាមួយនឹងក្រុមការងារមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំទៅដល់បងប្អូនអ្នកធាក់ស៊ីក្លូ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនអ្នកធាក់ស៊ីក្លូគ្រប់ពេលវេលា ។ លោកក៏បានក្រើនរម្លឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ពិតជាសប្បាយរីករាយ និងអរគុណដល់ទាំងទ្វេ ដែលតែងតែគិតគូរចំពោះពួកគាត់ជាពិសេសតាមរយៈការបង្កើតមូលនិធិត្រីចក្រក្រយានធ្វើឲ្យពួកគាត់បានកាត់បន្ថយការលំបាកក្នុងជីវភាពមួយផ្នែកធំ។ 

គួររំលឹកថា កន្លងមកនេះ  សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានង្កើនមូលនិធិនេះត្រីចក្រក្រយានឡើង ជាពិសេសសម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូនេះតែម្តង ដែលមូលនិធិនេះអ្នកធាក់ស៊ីក្លូបាន ទទួលបាន ប្រយោជន៍ ជាច្រើន ដូចជា ការទទួលបាន ប្រាក់ឧបត្ថម្ភ ៧០០០រៀលក្នុងមួយថ្ងៃ (បើកប្រាក់នេះ ១០ថ្ងៃ ម្តង ) ការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងផលប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យជាតិធំៗ និងពេលចូលនិវត្តន៍ជាដើម។ 

សម្រាប់អំណោយដែលផ្ដល់ជូននាពេលនេះក្នុងម្នាក់ៗ ទទួលបាន: 

០១- អង្ករចំនួន ១បេស្មើនឹង២៥ គីឡូក្រាម

០២- ត្រីខចំនួន២យួរ ស្មើនឹង២០កំប៉ុង 

០៣- មីចំនួន៣កេសតូច 

០៤- ភេសជ្ជៈខារ៉ាបាវចំនួន៦កំប៉ុង

០៥- ទឹកសុទ្ធអរុណាចំណុះ៣៥០ml ចំនួន១ កេស 

០៦- ក្រមា១ 

០៧- ភួយ ១

០៨- មុង ១

០៩- ស្បែកជើងមួយគូ

១០-ថ្នាំវីតាមីនសេចំនួនមួយទីប

១១- ថ្នាំពេទ្យចំនួនមួយប្រអប់ 

១២- ប្រេងកូឡាចំនួនមួយដប 

១៣- ប្រេងខ្យល់ ១ដប 

១៤- ម៉ាសចំនួនមួយប្រអប់

១៥- ច្រាស និងថ្នាំដុសធ្មេញមួយឈុត 

១៦- ជេលលាងដៃចំនួន១ដប

១៧-សាប៊ូ១ ដុំ

១៨- ថវិកាចំនួន៥ ម៉ឺនរៀល៕