(គេហទំព័រពន្លឺខ្មែរអមតៈ)លោកឧកញ៉ាថៅកែឆ្នោត K៩ កំពុងតែឆំជាងមន្ត្រីថ្នាក់ខេត្តកំពតហើយ អាចបញ្ជាឲ្យសមត្ថកិច្ចចាប់អ្នកកត់ឆ្នោតបើមិនកត់ឱ្យលោកឧកញ៉ាk៩នោះ
ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ខេត្តកំពត/នៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង7:00am
ឆ្នោតយួនកំពុងពេញនិយមត្រូវបានលោកឧកញ៉ា K៩ កៀងប្រមូលផ្ដុំបើកលេងយ៉ាងអាណាធិបតេយ្យនៅក្នុងខេត្តកំពត ដោយត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច
គ្រប់ជំនាញមិនហ៊ានធ្វើការបង្ក្រាបនោះទេ ដោយសារតែខ្លាចឥទ្ធិពលលោកឧកញ៉ាk៩ម្នាក់នេះនៅពីក្រោយខ្នង និងមានក្រុមអ្នករត់ការចាំជួយអន្តរាគមន៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធថែមទៀតផងនៅពេលដែលមានបញ្ហាកើតឡើង។
លោកថៅកែឆ្នោត K៩ គឺកាងផ្តាច់មុខនៅក្នុងខេត្តកំពត ដោយមិនឲ្យមានអ្នកណារកស៊ីកត់ឆ្នោតបាននោះទេបើមិនកត់លក់អោយលោក ឧកញ៉ាk៩។ តែបើមានអ្នកណាមិនកត់ឆ្នោតឲ្យគាត់ គឺច្បាស់ជាមានបញ្ហាជាក់ជាពុំខាន ដូចជាសមត្ថកិច្ចចុះទៅចាប់ជាដើម។ ដូចជានៅស្រុកកំពង់ត្រាចកាលពីប៉ុន្មានថ្ងៃមុនេះ មានក្រុមកាងឆ្នោតយួនឲ្យថៅកែឆ្នោត K៩ បានចុះទៅអុកឡុកចូលដល់ក្នុងផ្ទះអ្នកកត់ឆ្នោតយួនដែលមិនកត់ឲ្យថៅកែ K៩នេះតែម្តង។ ហើយសកម្មភាពក្រុមនេះ បានដើរអុកឡុកគ្រប់កន្លែងជាពិសេសនៅកន្លែងកត់ឆ្នោតយួនដែលមិនកត់ឲ្យលោកឧកញ៉ថៅកែ K៩ រហូតហៅសមត្ថកិច្ចឲ្យចុះចាប់ថែមទៀតផង។
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតបានស្នើឲ្យអភិបាលខេត្តកំពត និងស្នងការននគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ចាត់វិធានការក្រុមថៅកែឆ្នោត K៩ផងទាន។ ពីព្រោះករណីឆ្នោតយួននេះ គឺថៅកែឆ្នោត K៩កាងផ្តាច់មុខតែម្តងមិនឲ្យអ្នកណាកត់បានទេ តែបើកត់បានលុះត្រាតែកត់ឲ្យខ្លួនលោកឧកញ៉ាk៩តើបកត់បាន។
ហើយការប្រមូលផ្តុំកត់ឆ្នោតនេះគឺខុសនៅប្រសាសប្រមុខរាជរដ្ឋាភិបាលកម្ពជាដែលហាមមិនអោយមានការជួបជុំនោះព្រោះរាជរដ្ឋាភិបាលកម្ពុជាកំពុងបិទខ្ទប់និងកូវិដ-១៩សពថ្ងៃនិង ( ៣ការពារ ៣កុំ)។ពន្លឺខ្មែរអមតៈ