(គេហទំព័រពន្លឺខ្មែរអមតៈ)លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងចូលរួមប្រគល់ផ្ទះសប្បុរសធម៍ចំនួន២ ខ្នងជូនដល់ពលរដ្ឋចំនួន០២គ្រួសារ និងជួបសួរសុខទុក្ខចែកគ្រឿងឧបភោគ បរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៨
ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ខេត្តសៀមរាប ៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងចូលរួមប្រគល់ទទួលផ្ទះសប្បុរសធម៍ចំនួន២ ខ្នងជូនដល់គ្រួសារពលរដ្ឋចំនួន០២គ្រួសារ និងជួបសាកសួរសុខទុក្ខចែកគ្រឿងឧបភោគ បរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៨ គ្រួសារ នាព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១នេះ នៅភូមិត្នោតកំបុតឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ផ្ទះសប្បុរសធម៍ថ្មីទាំង០២ខ្នងនេះ ត្រូវបានកសាងឡើង ក្រោមការជួយឧបត្ថម្ភ ជាថវិការទិញសម្ភារៈសាងសង់ ពីលោកស្រីAnit Rackerby ជាសប្បុរសជន រស់នៅសហរដ្ឋ អាមេរិក ផ្តល់មកតាមរយៈលោក ងឿម សុផារ៉ា ប្រធានអង្គការអប់រំជីវិតនិងសុភមង្គល (HALO) និងដោយមានការចូលរួមជួយសាងសង់ ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បងប្អូនប្រជាការពារ និង លោកមេឃុំកំពង់ភ្លុក ព្រមទាំងក្រុមប្រឹក្សាឃុំនិងលោកមេភូមិផងដែរ។
គ្រួសារពលរដ្ឋចំនួន០២គ្រួសារ ដែលទទួលបានផ្ទះសប្បុរសធម៍នាឱកាសនេះ
-គ្រួសារទី១/ ឈ្មោះ ជៀប ជិន ប្រពន្ធឈ្មោះឈុំ ដានី រស់នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក
-គ្រួសារទី២/ ឈ្មោះភា សុជាតិ និងប្រពន្ធឈ្មោះ អឿ ផល្លី នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក។
លោកអភិបាលស្រុកបានគាំទ្រចំពោះសកម្មភាពមនុស្សធម៍បែបនេះ ហើយក៏សូមចូលរួមអបអរសាទរ ជាមួយក្រុមគ្រួសារពលរដ្ឋ ដែលទើបទទួលបានលំនៅឋានសមរម្យសម្រាប់ការស្នាក់នៅ និងសូមថ្លែងអំណរគុណដល់ សប្បុរសជនអង្គការអប់រំជីវិតនិងសុភមង្គល (HALO)និងកងកម្លាំងនគរបាល បងប្អូនប្រជាការពា ដែលបានចូលរួម ជាថវិកា ក៏ដូចជាកម្លាំង ចិត្ត កម្លាំងកាយ ជួយសាងសង់ផ្ទះនេះឡើងមក បង្ហាញអោយឃើញពី ទឹកចិត្តមនុស្សធម៍ ការស្រឡាញ់ និងការចែករំលែកជួយគ្នាទៅវិញទៅមក និងសង្ឃឹមជឿជាក់ថាសកម្មភាពនេះ នៅតែបន្តមានជាបន្តបន្ទាប់ទៀតផងដែរ។
នៅក្នុងឱកាសនេះលោក ក៏បានក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ ចំពោះមេរោគកូវិដ-១៩ និង បាននាំគ្រឿង ឧបភោគបរិភោគនិងថវិកាមួយចំនួន មកប្រគល់ជូនដល់គ្រួសារពលរដ្ឋដែលទើបទទួលបានលំនៅឋានថ្មីទាំង០២គ្រួសារនិងចែកជូនដល់ គ្រួសារពលរដ្ឋ ដែលជាអ្នកជិត ខាងនៃគ្រួសារនេះចំនួន១៨គ្រួសារផងដែរ៕
#៣កុំ #៣ការពារ #ជួយគ្នាក្នុងគ្រាលំបាក