(គេហទំព័រពន្លឺខ្មែរអមតៈ)លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបាននាំគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋសរុបចំនួន២៥២គ្រួសារ
ចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ខេត្តសៀមរាប ៖ លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគងជួបសាកសួរសុខទុក្ខ និងនាំគ្រឿងឧបភោគ បរិភោគ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកប្រាសាទបាគង មកចែករំលែកជូនដល់គ្រួសារ បងប្អូនប្រជាពលរដ្ឋ នៅតាមឃុំទាំង៩ឃុំ ដោយក្នុងមួយឃុំមានចំនួន ២៨ គ្រួសារ សរុប២៥២ គ្រួសារ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីរួមចំណែកសម្រាលដល់ការលំបាក ក្នុងអំឡុងមានការឆ្លងរីករាលដាលនៃជំងឺកូវិដ-១៩នេះ និង ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(CPP) ២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២១ ផងដែរ។
ទោះស្ថិតក្នុង ស្ថានភាពបែបណា ថ្នាក់ដឹកនាំ និងមន្ត្រី នៃ គណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមាន នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលាទាំងអស់ ៕