
កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបទីតាំងមួយកន្លែង សង្ស័យបង្រៀនកម្ចីអនឡាញ ឃាត់ខ្លួនមនុស្សចំនួន ២៤នាក់ មានជនបរទរស ២៣នាក់ និងខ្មែរម្នាក់
ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង កា លពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលកំពុងធ្វើការបង្រៀនលួចលាក់ ប្រព័ន្ធបច្ចេកវិទ្យា (សង្ស័យកម្ចីអនឡាញ) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងនៅមិនទាន់អាច
បញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងនេះ ដោយសារតែមានការលួចលាក់បើកបង្រៀនដល់បុគ្គលិកជាច្រ់ននាក់ លើប្រព័ន្ធបច្ចេកវិទ្យា (កម្ចីអនឡាញ )។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន ២៤នាក់ ក្នុងនោះមានជនជាតិវៀតណាម ២១នាក់ ចិន ២នាក់និងខ្មែរ១នាក់ និងកំពុងសាកសួរយកចម្លើយ ដើម្បីអនុវត្តទៅតាមនិតិវិធី៕