(គេហទំព័រពន្លឺខ្មែរអមតៈ)នារីស្រស់ស្អាត២នាក់ត្រូវបានស្លាប់និង ២នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យដោយសារពុលស្រា
ចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ភ្នំពេញ÷នារីស្រស់ស្អាត៤នាក់ពុលស្រាស្លាប់២នាក់យកទៅសង្គ្រោះបន្ទាន់ ២ នាក់ នៅឯមន្ទីរពេទ្យផ្សេងៗគ្នា ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០៣:១៥នាទីទាបភ្លឺថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោងមានជ័យ សង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ ។
នារីរងគ្រោះដែលស្លាប់ទាំងពីនាក់មានឈ្នោះ
ទី១ ឈ្មោះ អ៑ុយ ស្រីម៉ៅអាយុ២១ឆ្នាំនឹង
ទី២ ឈ្មោះអ៑ុយ ស្រីដា អាយុ១៩ឆ្នាំ នាក់ទាំង២ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅ ភូមិសំរោងមានជ័យ សង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ ។
រីឯនារីពីរនាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យផ្សេងៗគ្នា
ប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានបញ្ជាក់ថា កាលពីល្ងាច ថ្ងៃទី២៧ខែមិថុនាឆ្នាំ ២០២១ រូបគាត់បានឌុបកូនស្រីគាត់ទាំងពីទៅធ្វើការ ដូចសព្វមួយដងនៅភោជនីយដ្ឋានមួយកន្លែង ដោយមិនចាំឈ្មោះនឹងទីតាំងនោះទេ
រួចរូបគាត់ក៏ត្រឡប់មកផ្ទះវិញដូចធម្មតា ស្រាបតែមួយសន្ទុះក្រោយមកកូនស្រីបងរបស់គាត់ ឈ្មោះ អ៑ុយ ស្រីម៉ៅ បានត្រឡប់មកផ្ទះវិញដោយប្រាប់ឪពុកថាមិនស្រួលខ្លួនទេ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានអាការៈក្អួតចង្អោរ ប៉ុន្តែគាត់គិតថាជាអាការៈឈឺធម្មតាទេទើបមិនសូវបារម្ភ ។
ស្រាប់តែដល់ម៉ោង១០ គាត់ត្រឡប់ទៅយកកូនស្រីម្នាក់ទៀត ឈ្មោះអ៑ុយ ស្រីដា មកផ្ទះវិញ ក៏ស្រាប់តែអ្នកទាំងពីរមានអាការក្អួតចង្អោរដូចគ្នា ភ្លាមៗរូបគាត់ក៏បានដឹកបញ្ជូន កូនរបស់គាត់ទៅកាន់មន្ទីរពេទ្យ ឯកជននៅឯម្តុំព្រែកព្នៅ តែគេមិនទទួលទើបបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ទៅដល់ខាងគ្រូពេទ្យប្រាប់ថាកូនគាត់ពុលស្រាហើយ
ភ្លាមនោះខាងគ្រូពេទ្យធ្វើការលាងក្រពះរួចបន្តោកសេរ៉ូមអស់កន្លះប្លោក ស្រាប់តែជនរងគ្រោះលែងដឹងខ្លួនតែម្តង ក្រោយមកគ្រូពេទ្យបានប្រាប់ថាកូនគាត់ស្លាប់ហើយ ។
ភ្លាមៗគាត់ក៏បានដឹកសពកូនស្រីរបស់គាត់ទាំងពីរយកមកផ្ទះរង់ចាំសមត្ថកិច្ចធ្វើកោសល្យវិច័យរួចទើបធ្វើបុណ្យទៅតាមប្រពៃណី៕