 
                                    
                                    ភ្លៀងធ្លាក់ទឹកជំនន់ហូរចូលស្ទឹង និងបង្កការជន់លិចផ្លូវ ភូមិសាស្រ្តស្រុកសំឡូត
ខេត្តបាត់ដំបង៖ អាជ្ញាធរបង្កើនការប្រុងប្រយត្ន័ចំពោះប្រជាពលរដ្ឋដោយសារមានភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាលភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង មានទឹកជំនន់ហូរចាក់យ៉ាងគំហុក នៅថ្ងៃអាទិត្យទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ ទឹកបានហូរចូលក្នុង ស្ទឹង ព្រែក ប្រឡាយនានា ដែល ជា ប្រភពទឹក និងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដ ទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត ។
ដោយពិនិត្យឃេីញដូចនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់វិធានការជាបន្ទាន់ដល់កងកម្លាំងនគរបាលក្រុង–ស្រុក និងវរៈព្រំដែនគោក ដែលពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ត្រូវសហការរួមជាមួយអាជ្ញាធរ មូលដ្ឋាន ដើម្បីត្រៀមលក្ខណៈ និងសម្ភារៈមធ្យោបាយ គ្រប់គ្រាន់ និងធានាដោះស្រាយបញ្ហានេះ ដូចជាការដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសត្វពា ហនៈ ទៅកាន់ទីទួលសុវត្ថិភាពដែលនៅជិតនោះ ឬសម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។
អាជ្ញាធរសមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចដែលងាយរងផលប៉ះពាល់ដោយបញ្ហាទឹកជំនន់នេះមានការប្រុងប្រយ័ត្នខ្ពស់នូវលិចលង់បណ្តាលមកពីទឹកភ្លៀង និងសត្វអសិរពិសផ្សេងៗជៀសវាងការកើត
មានគ្រោះថ្នាក់ជាយថាហេតុ ៕ដោយ៖ លុចណាម
 
  
  
  
  
  
  
  
  
  
  
 
 
  
 