(គេហទំព័ពន្លឺខ្មែរអមតៈ)ចោរឆក់យ៉ាងសកម្មត្រូវបានកម្លាំងនគរបាលនៃអធិការ.ក្រុងតាខ្មៅ បង្ក្រាបបានជាបន្តរបន្ទាប់

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១

ការិយាល័យកណ្តាល 017778289/0882476167

ខេត្តកណ្តាល ÷ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

ករណីលួចមានស្ថានទម្ងន់(ឆក់កាបូប)

កើតហេតុថ្ងៃ១៤ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទី

ចំណុច ៖ផ្លូវ២០៦ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះ ០១នាក់

ឈ្មោះស៊ន ស្រីនាង​ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ

ទីលំនៅ:ផ្ទះលេខ៦៦ផ្លូវលេខ១០បុរីភពថ្មី២ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

មុខរបរ:បុគ្គលិកក្រុមហ៊ុនBIM

ជនសង្ស័យ:១នាក់ឈ្មោះគឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ

ទីលំនៅៈភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)វត្ថុតាងចាប់យក៖

-ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០២១ផ្លាកលេខភ្នំពេញ1IS.3509(របស់ជនសង្ស័យជិះធ្វេីសកម្មភាព)កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)ទូរស័ព្ទដៃចំនួន២គ្រឿង(ម៉ាកiphone.Xs maxពណ៌មាស និងម៉ាកmeituពណ៌សលាយផ្កាឈូក)របស់ជនរងគ្រោះ។

សភាពរឿងហេតុ

នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូពីរនាក់ប្តីប្រពន្ធដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ឆ្ពោះទៅកន្លែងធ្វេីការនៅភ្នំពេញ

ដល់ត្រង់ចំណុចកេីតហេតុខាងលេីស្រាប់តែជនសង្ស័យខាងលេីជិះម៉ូតូ១គ្រឿងមកពីក្រោយដល់ទន្ទឹមរួចធ្វេីសកម្មភាពឆក់

កាបូបយួរដៃរបស់ជនរងគ្រោះកាន់ដាក់លេីភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជួយអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។