
(គេហទំព័រពន្លឺខ្មែរអមត:)កម្លាំងសមត្ថកិច្ច ចុះឆ្មក់ទីតាំងខុនដូបង្កប់ខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត ១០០នាក់
ចេញផ្សាយថ្ងៃអង្គារ៍ ទី២០ ខែកក្កដា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះឆ្មក់ទីតាំងខុនដូបង្កប់ខារ៉ាអូខេមួយកន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់ នៅចំនុចខុនដូរ ផ្លូវ២២២ កែង៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការក្នុងការឆ្មក់បង្រ្កាបទីតាំងខុនដូលួចបង្កប់ខ៉ារ៉ាអូខេខាងលេីនេះ ដោយមានការបញ្ជាផ្ទាល់ពី ស្នងការរាជធានីភ្នំពេញ។ សមត្ថកិច្ច បានឃាត់មនុស្សប្រុសស្រីប្រមាណជិត ១០០នាក់ រួមទាំងវត្ថតាំងមួយចំនួន មានទាំងរថយន្តជាច្រេីនគ្រឿងបន្ថែមទៀត និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បច្ចុប្បន្ន មនុស្សប្រុសស្រីទាំងអស់ សមត្ថកិច្ចកំពុងធ្វេីការសាកសួរ និងចាត់ការទៅតាមនិតិវិធី ៕