(គេហទំព័រពន្លឺខ្មែរអមតៈ)ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តខ្នាតធំសណ្តោងរម៉កបុកគ្នាលាន់សូផឹងបណ្តាលឲ្យឆេៈសន្ធរសន្ធៅតែត្រូវបានរថអគ្គីភ័យអធិការស្រុកពួកនិងខេត្តពន្លត់ទាន់ពេល
ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
វេលាម៉ោង០.៥០នាទី លើផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៣០ ៣៣១ ភូមិគោកថ្មី ឃុំពួក ស្រុកពក ខេត្តសៀមរាប មានគ្រោៈថ្នាក់ចរាចណ៍រវាងរថយន្តបុកនិងរថយន្តម៉ាកTRAILERពាក់ស្លាកលេខកំពង់ចាម3A8132 សណ្តោសស៊ឺមីរ៉ឺម៉កពាក់ផ្លាកលេខ ភ.ព4A.8127ព៌ណខៀវស
បើកបរដោយឈ្មោះ អាំ ធារី ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិព្រៃចម្លាក់ ឃុំកញ្ជូ ស្រុកឈ្លូង ខេត្តក្រចេះ ហើយដឹកមនុស្ស១នាក់ឈ្មោះអាំ ដារី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា បើកបរពីកើតទៅលិចបានបុកជាមួយសត្វក្របីឆ្លងផ្លូវពីត្បូងទៅជើង រួចហើយរថយន្តបានរេចង្កូតទៅបុករថយន្តមួយទៀតម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម3B.0773 សណ្តោងស៊ឺមីរ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ4A2947 ព៌ណខៀវបើកបរមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់រថយន្តនោៈបើកបរពីទិសខាងលិចទៅទិសខាងកើត
ពេលបុកហើយរថយន្តទាំង២ គ្រឿងខាងលើបានឆេះយ៉ាងសន្ធរសន្ធៅតែម្តង បណ្តាលឲ្យរបួសមនុស្សចំនួន 2 នាក់ទី១/ឈ្មោះអាំ ធារី ទី២/ឈ្មោៈអាំដារី បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក។
ចំណែកឯថយន្តទាំង 2 គ្រឿងខូចខាតធ្ងន់បណ្ដាលឲ្យឆេះរថយន្តទាំងពីរគ្រឿងនិងងាប់ក្របីញី១ក្បាលទៀតផងដោយមូលហេតុសត្វក្របីរត់ឆ្លងផ្លូវនិងអ្នកបើកបររថយន្តTRiALRបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក្នុងពេលកំពុងកើតហេតុនោះរថយន្តពន្លត់អគ្គីភ័យអធិការនគរបាលស្រុកពួក១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តមួយគ្រឿងបានជួយអន្តរាគន៍ប្រើប្រាស់ទឹកអស់ចំនួន៣ឡា
ន និងបានរលត់ទាំងស្រុងហើយនៅម៉ោង 2 និង 30 នាទី។