(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រិក្សាខេត្ត បានដង្ហែរទៀនចំណាំព្រៈវស្សា និងទិយ្យវត្ថុវេរប្រគេនដល់ព្រៈសង្ឃគង់ចាំព្រៈវស្សាចំនួន៧៥វត្ត ពុទ្ធមណ្ឌលចំនួន២
ចេញផ្សាយថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តកណ្តាល = នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានដង្ហែរទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស និមន្តមកពីស្រុកចំនួន០៣ គឺស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកលើកដែក ចំនួន៧៥វត្ត និងពុទ្ធមណ្ឌលចំនួន០២ ដែលបានប្រារព្ធធ្វើនៅក្នុងវត្តកៀនស្វាយក្រៅ ស្ថិតនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទេយ្យវត្ថុដែលបានប្រគេនមាន៖
-វត្តកៀនស្វាយក្រៅ ៖ បច្ច័យ ១លានរៀល,ទៀនចំណាំព្រះវស្សា០១គូ, អង្ករ៣០០គ.ក,ទឹកសុទ្ធ០៥កេស, មី១០កេស, ត្រីខ១០យួរ ,សាដក់០១, ម៉ាស់០១កេស,អាល់កុល០១កាន។
-វត្តចំនួន៧៤ និងពុទ្ធមណ្ឌលចំនួន០២ ក្នុងស្រុកទាំងបី ក្នុង១វត្ត/ពុទ្ធមណ្ឌល បច្ច័យ៤០ម៉ឺនរៀល, ទៀនចំណាំព្រះវស្សា០១គូរ, អង្ករ ២០០គ.ក, មី០៥កេស, ត្រីខ១០យួរ, ទឹកសុទ្ធ០៣កេស សាដក់០១, ម៉ាស់២០ប្រអប់ និងអាល់កុល០១កាន។
ស្ថិតក្នុងឱកាសនេះដែរ ខ្ញុំព្រះករុណា ខ្ញុំបាទ បានឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ ជូនដល់រដ្ឋស្រុកកៀនស្វាយចំនួន០១គ្រឿង ផងដែរ៕