
(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម គង់ សោភ័ណ្ឌ ឧបត្ថម្ភអង្ករល្អផ្កាខ្ញីចំនួន១០តោន ជូនដល់អភិបាលខេត្តកំពង់ឆ្នាំង
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តកណ្តាល ÷ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម គង់ សោភ័ណ្ឌ ឧបត្ថម្ភអង្ករផ្កាខ្ញីចំនួន១០តោន របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកជំទាវ តាមរយៈឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកមកប្រគល់ជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្រាប់ចាត់ចែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកជំទាវ ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីរួមចំណែកកាត់បន្ថយការខ្វះខាត និងសកម្មភាពបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕