(គេហទំព័រពន្លឺខ្មែរអមតៈ)ឧត្តមសេនីយ៍ត្រី បោន ប៊ិន ចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងតាមគោលដៅព្រំប្រទល់ជាប់ខេត្តបាត់ដំបង និងខេត្តសៀមរាប

ចេញផ្សាយថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានធ្វើការចុះត្រួតពិនិត្យ សាកសួរសុខទុក្ខ និងយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់កងកម្លាំងដែលកំពុងឈរជើងត្រួតពិត្យតាមគោលដៅ នៃព្រំប្រទល់ខេត្តបាត់ដំបង និងសៀមរាប។

សូមបញ្ជាក់ថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមគោលដៅព្រំប្រទល់ នៃខេត្តទាំងពីរខាងលើនេះ ដោយអនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ បម្លែងថ្មីប្រភេទដែលតា (Delta)៕