(គេហទំព័រពន្លឺខ្មែរមតៈ)សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់សង្ស័យពាក់ព័ន្ធជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចេញផ្សាយថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាងចុះធ្វើការសាវជ្រាវបង្រ្កាបនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២នាក់ដែលសង្សយ័ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននឹងប្រើប្រាស់អាវុធខុសច្បាប់

ហេតុការណ៍នេះកើតឡើងនៅថ្ងៃសុក្រ ០៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល

ជនសង្ស័យចំនួន ២នាក់ ៖

១-ឈ្មោះ ជី ផល្លា ហៅជក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលចំនួន ២លើក លើកទី១ ពីបទលួចមានស្ថានទម្ងន់ទោស លើកទី ២ បទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រយះពេលបីឆ្នាំ

២-ឈ្មោះ ម៉េត ស្រីលីន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អា ខេត្តកណ្តាល

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៥កញ្ចប់ (តូច០២កញ្ចប់,មធ្យម០២កញ្ចប់, ធំ០១កញ្ចប់)និងសំភារះ វេចខ្ចប់មួយចំនួនទៀតនឹង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង-អាវុធខ្លី០១ដើម ម៉ាកK៥៩ គ្មានលេខបង់១ គ្រាប់ចំនួន៥គ្រាប់ -ទូរស័ព្ទដៃ១គ្រឿងម៉ាកnokia ពណ៌ផ្កាឈូក ប្រើស៊ីមលេខ ០៩៦ ៥៤១៥៧២៦-ម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AK-2615

សូមបញ្ចាក់ថា យោងតាមសមត្ថកិច្ចឲ្យដឹងនៅថ្ងៃកើតហេតុខាងលើ គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្ពបធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ក៏បានឃើញ​ជនសង្ស័យ ហើយឃាត់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យនឹងឆែកឆេររកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៣កញ្ចប់(តូច២កញ្ចប់,មធ្យម១កញ្ចប់) នៅនឹងខ្លួនហើយក៍បានាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្គិ័នគរដ្ឋាបាលឃុំខ្ពប ដើម្បីសាកសួរនៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្សយ័បានទទួលស្គាល់ថាគ្រឿងញៀននេះពិតជារបស់ខ្លួនបានទិញពីឈ្មោះ ម៉េត ស្រីលីន អាយុ៣៥ឆ្នាំ នៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ចំនួន១កញ្ចប់តម្លៃ ១០០០០០៛( ដប់ម៉ឺនរៀល)ដើម្បីយកមកចែកចាយបន្ត ដោយលក់ក្នុងមួយកញ្ចប់ ពី ១០០០០៛(មួយម៉ឺនរៀល)ដល់

៥០០០០៛(ប្រាំម៉ឺនរៀល)។

ក្រោយមកដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទើបកំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿង​ញៀន​​នៃអធិការស្រុកស្អាង សហការណ៍ ជាមួយប៉ុស្គិ៍នគរបាលឃុំខ្ពប និងឃុំតាលន់ធ្វើការឃាត់ខ្លួន ឈ្មោះ ម៉េត ស្រីលីន ដោយមានការឯកភាពពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ ម៉េត ស្រីលីន និងមានការចូលរួមពីលោកមេភូមិនិងក្រុមប្រឹក្សាឃុំ សមត្ថកិច្ចនគរបាលធ្វើការត្រួតពិនិត្យឆែកឆេរត្រួតពិនិត្យឃើញវត្ថុតាងដែលមានដូចខាងលើ

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ម៉េត ស្រីលីន បានសារភាពថា គ្រឿងញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដែលប្តី របស់ខ្លួនឈ្មោះ ឡឹប ភក្តី បានទិញពីភ្នំពេញ យកមកអោយខ្លួនចែកចាយបន្ត

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី៕