(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត បើកប្រជុំសាមញ្ញ អនុម័តលើកទី១៦

ចេញផ្សាយថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តព្រះវិហារ = នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ របស់ខ្លួនក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីចំណុះរចនាសម្ព័ន្ធសាលាខេត្តទាំងអស់ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្រៅពីអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របាយការណ៍ប្រចាំខែ របាយការណ៍ឆមាសទី១ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ក៏បានពិនិត្យនិងអនុម័តសេចក្តីព្រាងថ្មីសម្រាប់នៃពីការបែងចែកតួនាទីភារកិច្ចនិងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត នឹកអនុម័តសេចក្តីព្រាងសម្រាប់កែសម្រួលគណៈកម្មការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ៣ពិនិត្យ និងអនុម័តសេចក្តីព្រាងបញ្ជីគម្រោងវិនិយោគអទិភាពគ្រោងប្រើប្រាស់ និងគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០២២ ។