(គេហទំព័រពន្លឺខ្មែរអមតៈ)បែកធ្លាយចេញពីផ្ទៃក្នុងរឿងអំពើពុករលួយក្នុងរដូវបិតនេសាទចាប់បទល្មើសបានហើយតែរបាយការណ៍ថាគ្មាន សុីលុយក្រៅប្រព័ន្ធដោយសារមានអ្នកសម្របសម្រួល កាងបទល្មើសនោះក៏ជាសមត្ថកិច្ចដូចគ្នាដែរយោគយល់ គឺលុយៗ
ចេញផ្សាយថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តកំពង់ធំ កាលពីថ្ងៃទី31.ខែកក្ដដា ឆ្នាំ2021 មានផ្នែកនឹងសង្កាត់រដ្ឋបាលជលផល ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចាប់បង្ក្រាបជនជាតិយួន ម្នាក់ដាក់បទល្មើសជលផលដោយខុសច្បាប់នៅក្នុងរដូវបិតនេសាទ ត្រង់ចំណុចផ្សោត រួចហើយយកទៅជំរិតទាលុយក្រៅផ្លូវច្បាប់ដោយគ្មានរបាយការណ៍ណាមួយឡើងទៅអោយថ្នាក់លើនោៈឡើយ តាមប្រភពបានបញ្ជាក់ឲ្យដឹងថាការចាប់ជនជាតិយួនដែលដាក់របាំងសាច់អួនដោយខុសច្បាប់នេះ អ្នកកាងនឹងសុំខាងជលផលសសម្របសម្រួល នៅក្នុងហេតុការនេះគឺជាសមត្ថកិច្ចអាវុធហត្ថម្នាក់ដែលឈរជើងប្រចាំការនៅទីនោះដែរ។
អង្កការសង្គមសុីវិលបានសង្កេតមើលជារៀងរាល់ឆ្នាំឃើញថាបទល្មើសនេសាទមានគ្រប់រដូវការ ត្រូវតែបង់លុយជូនលោកយ៉ាន់ វិសាក់ (ហៅសែ)ជានាយផ្នែករដ្ឋបាលជលផល ឃុំផាត់សណ្ដាយជាមុនសិន ដោយអោយលោកប៉ែន សាវ៉េង នាយរងផ្នែកជាអ្នកយកលុយពុករលួយឲ្យជារៀងរាល់ឆ្នាំ ចំណែកលោកស៊ិន សុភី នាយសង្កាត់រដ្ឋបាលជលផលផាត់សណ្ដាយក៏សម្តែងចេញក្នុងការប្រមូលលុយរបៀបពុករលួយជាប្រព័ន្ធជាមួយនិងផ្នែកជលផលផាត់សណ្ដាយដែរ តើមន្ត្រីជលផលទាំងអស់នេះសុទ្ធតែចាក់គ្រឹ:ដុះស្លែប្រចាំបឹងទន្លេសាបហើយឬ បានជាថ្នាក់លើគ្មានការផ្លាស់ប្ដូរនោៈទេទុកអោយមន្ត្រីទាំងអស់នេះជាអ្នកបំផ្លាញធន់ធានមច្ឆាជាតិស្ទើតែផុតពូជត្រីគ្រប់ប្រភេទនៅក្នុងបឹងទន្លេសាបដូចសព្វថ្ងៃ។
ពលរដ្ឋនិងអង្គការសង្គមសុីវិល សូមសំណូមពរទៅឯកឧត្តមវេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទសូមឯកឧត្តមមេត្តាចាត់វិធានការមកលើមន្ត្រី ផ្នែកជលផលឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពុងតែយកលុយពុករលួយក្នុងម្នាក់ៗគ្រប់ទឹកហើយទាន ជាពិសេសលោកយ៉ាន់ វិសាក់ (ហៅសែ) លោកប៉ែន សាវ៉េង នាយរងផ្នែក និងលោកស៊ិន សុភី នាយសង្កាត់ជលផលផាត់សណ្ដាយ ចំនួន3អង្គហ្នឹង គឺមហាសែនពុករលួយនឹងលុយខ្មៅដែលចូលរួមគំនិតគ្នាបំផ្លាញធន់ធានមច្ឆាជាតិយ៉ាងសកម្មនៅលើផ្ទៃបឹងទន្លេសាប
តើវាសនាអ្នកទាំង3ព្រះអង្គនេះអាចនិងគេចផុតពីសំណាញ់ច្បាប់ដែរឬទេ សូមឯកឧត្តមឱម យុិនទៀង ប្រធានអង្កភាពប្រឆាំងអំពុករលួយដាក់ការស៊ើបអង្កេតមកលើនាយផ្នែកនាយផ្នែករងនាយ សង្កាត់ដែលមានឈ្មោះខាងលើនេះផងទាន។