(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកមុខកំពូលនិងផ្តាំផ្ញើទាំង១០ប្រការ


ចេញផ្សាយថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តកណ្តាល = សៀលថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកមុខកំពូលនិងផ្តាំផ្ញើទាំង១០ប្រការនៅសាលាស្រុកមុខកំពូល។

ផ្អែកលើសំណើរបស់រដ្ឋបាលខេត្ត និងក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកប ដោយគតិ​បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចតែងតាំង លោក យី យ៉េន ពីអភិបាលរងនៃ គណៈអភិបាលស្រុកល្វាឯម ឲ្យចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ជំនួសលោក តុង ស៊ីវមី ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅក្របខណ្ឌដើមវិញ តាមរយៈអនុក្រឹត្យលេខ ៣៤៣ អនក្រ.តត ចុះថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១។

ឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្តាលនិងរដ្ឋបាលខេត្តសូមសំដែងនូវការកោតសរសើរចំពោះការខិតខំ ប្រឹងប្រែង និងលទ្ធផលស្នាដៃ ដែលក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គភាព ជំនាញនានាគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅក្នុងស្រុកមុខកំពូល ក្រោមការដឹកនាំរបស់ លោក តុង ស៊ីវមី អតីតអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ដែលបានយកអស់កម្លាំងកាយចិត្ត ពុះពាររាល់ការលំបាក ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងបរិយាកាស​​រស់នៅល្អជូនប្រជាពលរដ្ឋបានល្អប្រសើរ ។

ក្នុងនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏សូមអបអរសាទរ ចំពោះ លោក យី យ៉េន ដែលត្រូវបានតែងតាំងជាអភិបាលស្រុកមុខកំពូល ដើម្បីរ៉ាប់រងការងារបន្ត​​​ពីលោក តុង ស៊ីវមី ក្នុងការដឹកនាំ អភិវឌ្ឍន៍រដ្ឋបាលស្រុកមុខកំពូល។

ឯកឧត្តម គង់ សោភ័ណ្ឌ ពិតជាមានក្តីសង្ឃឹមយ៉ាងមុតមាំថា លោក យី យ៉េន នឹងខិតខំសម្រេចបានស្នាដៃដ៏ល្អក្នុងតួនាទីដឹកនាំដ៏មានសារសំខាន់នេះ។

ក្នុងនាមរដ្ឋបាលខេត្ត និងឯកឧត្តមផ្ទាល់ក៏សូមយកឱកាសនេះផ្តាំផ្ញើដល់លោកអភិបាលស្រុក ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកមុខកំពូលទាំងមូល បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។

២.ត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ដែលបានធ្វើពិធីប្រកាសដាក់ឲ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ប្រកបដោយប្រសិទ្ធិភាព និងអនុលោមតាមស្មារតីនៃអនុក្រឹត្យលេ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ​ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក។

៣.ត្រូវបន្តពង្រឹងនូវរបបប្រជុំ ឲ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើ​ការត្រួតពិនិត្យ តាមដាន និងធ្វើការដោះស្រាយបញ្ហាបានទាន់ពេលវេលា។

៤.បន្តរឹតបន្តឹងបញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឲ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ នូ​វលក្ខណៈសម្បត្តិទាំង ៧យ៉ាង របស់គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ។

៥.បន្តទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញលិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

៦.បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ដោយត្រូវប្រកាន់យកនូវគោលការ​ណ៍​បី​ជាសំខាន់គឺ ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់ ។

៧.បន្តខិតខំប្រមូលផ្តុំព័ត៌មានស្តីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈការរៀបចំធ្វើវេទិកា ការចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ល។ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ ការខិតខំដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនានានៅមូលដ្ឋាន សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការគ្រប់វិស័យក្នុងសង្គម។

៨.បន្តពង្រឹងការគ្រប់គ្រង​ និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីឲ្យស្របទៅតាមការវិវត្តនៃសភាពការណ៍ប្រទេសជាតិ និងទំហំការងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។

៩.ត្រូវធានាឲ្យបាននូវឯកភាព សាមគ្គីភាពផ្ទៃក្នុង។

១០.បន្តយកចិត្តទុកដាក់ គ្រប់គ្រងឲ្យបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ការពារ COVID-19 គឺ៖ ៣.