(គេហទំព័រពន្លឺខ្មែរអមតៈ)អេស្កាវ៉ាទ័ររបស់លោក ជា វាយកម្ទេចថ្មភ្នំនិងកាយដីភ្នំលក់យ៉ាងអាណាធិបតេយ្យដោយមិនខ្លាចអាជ្ញាធរតូចធំនិងលោក ឃូ ពៅ ជាអភិបាលស្រុកព្រះនេត្រព្រៈនោៈទេ

ចេញផ្សាយថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

  ខេត្តបន្ទាយមានជ័យ = ប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពយើងនៅថ្ងៃអង្គារ៍ ទី១៧ ខែសីហា ឆ្នាំ២០២១ អង្គភាពគេហទំព័រពន្លឺខ្មែរអមតៈរបស់យើងខ្ញុំ បានចុះបំពេញបេសកកម្មថតផ្តិតយករូបភាពលើទីតាំងការជីកកកាយវាយកំទេចថ្មភ្នំនិងជីកយកអាចដី(ភ្នំទ្រលោក)កំពុងធ្វើអាជីវកម្ម ដែលស្ថិតនៅត្រង់ចំណុច ភូមិទ្រលោក ឃុំរវាង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាក់ស្ដែងដោយក្រុមការងារអង្គភាពយើងខ្ញុំ បានចុះទៅដល់ទីនោះ គឺពិតជាបានឃើញក្នុងការវាយកម្ទេចថ្មភ្នំ នឹងជីកយកដីភ្នំលក់យ៉ាងអាណាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សម្បត្តិធម្មជាតិ ដូចដែលប្រជាពលរដ្ឋបានរាយការណ៍មកពិតមែន។ 

ពួកគាត់បានដឹងទៀតថា គ្រឿងចក្រដែលវាយកម្ទេចថ្មភ្នំទាំងនោះគឺគ្រប់គ្រងដោយ ម្ចាស់គ្រឿងចក្រ ឈ្មោះ “ជា” ដែលជាម្ចាស់គ្រឿងចក្រ ស្ថិតក្នុងតំបន់នោះ ដោយគាត់បានធ្វើសកម្មភាពវាយកម្ទេចយកថ្ម និងដីភ្នំ ដើម្បីលក់ដោយមិនខ្លាចលោក ឃូ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈ និងអាជ្ញាធរដែនដីស្ថិតនៅក្នុងតំបន់នោៈឡើយ ហើយក៏គ្មានឃើញមន្ត្រីរាជការ និងអាជ្ញាធរដែនដីនៅទីនោះធ្វើអន្តរាគមន៍ ទប់ស្កាត់នូវសកម្មភាពអាជីវកម្មគ្រឿងចក្រកាយដីភ្នំនិងវាយថ្មភ្នំរបស់លោក ជា នោះទេ ដោយគាត់បានប្រព្រឹត្តការវាយកម្ទេចភ្នំនោះបានជារៀងរាល់ថ្ងៃដោយរលូនជាពិសេសប្រជាពលរដ្ឋអស់ជុំនឿទុកចិត្តលើអភិបាលស្រុកព្រៈនេត្រព្រៈព្រោៈគ្មានចំណាត់ទាល់តែសោះ។

 ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យសូមឯកឧត្តមមេត្តាជួយអន្តរាគមន៍និងទប់ស្កាត់នូវសកម្មភាពអាជីវកម្មគ្រឿងចក្រជីកដីភ្នំ និងវាយកម្ទេចថ្មភ្នំ (ភ្នំទ្រលោក) របស់មេឈ្មួញឈ្មោៈ ជា ផងទាន បើមិនដូច្នោះទេមុខជាបាត់បង់នៅសម្បត្តិធម្មជាតិដ៏មានតម្លៃទាំងអស់នោៈជាក់ជាមិនខានឡើយ៕អង្គរងចាំការបកស្រាយរាល់ម៉ោងធ្វើការ ដោយ=ពន្លឺខ្មែរអមតៈ