(គេហទំព័រពន្លឺខ្មែរអមតៈ)ចូលរួមជាមួយគ្នាក្នុងខេត្តចំនួន៩ត្រូវសង្គ្រោះកម្ពុជាឲ្យរួចផុតពីការចម្លងជុំងឺកូវីដ១៩(ដែលតា)ទ្រង់ទ្រាយធំ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

រាជធានីភ្នំពេញ = នៅក្នុងសិក្ខាសាលា តម្រង់ទិស ពង្រឹងការ ចូលរួម សហគមន៍ ក្នុងការទប់ស្កាត់ ការចម្លង វីរុស កូវីដ១៩ នៅថ្ងៃទី១៧ សីហានេះក្រសួងសុខាភិបាល ស្នើឲ្យសហគមន៍រួមគ្នាក្នុងខេត្ត ចំនួន៩ សង្គ្រោះកម្ពុជា ពីការចម្លងកូវីដទ្រង់ទ្រាយធំ ។

 ការទាមទារឲ្យសហគមន៍ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ធ្វើឡើងផ្ដោតលើខេត្តគោលដៅចំនួន៩ ដែលជាប់បណ្ដោយព្រំដែនកម្ពុជាថៃនិងព្រំដែនកម្ពុជាវៀតណាមសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង តាកែវ កំពតនិងកែប។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមើលឃើញថាប្រសិនបើសហគមន៍រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ជាពិសេស«ដែលតា»ទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍បានកម្ពុជាទាំងមូលទទួលបានផលចំណេញឥតគណនាក្នុងទប់ស្កាត់ការចម្លងវីរុសផ្សេងៗទៀត។ លោកស្រីវេជ្ជបណ្ឌិតក៏បានអះអាងជាថ្មីទៀតថា បើពលរដ្ឋចេះថែទាំសុខភាពដោយខ្លួនឯង អនុវត្តវិធានការការពារឲ្យបានត្រឹមត្រូវនឹងរុញច្រានឲ្យករណីឈឺ និងឆ្លងដោយសារកូវីដ១៩មានការថយចុះ។

នៅពេលដែលករណីទាំងពីរថយចុះនឹងមិនសូវមានចំនួនអ្នកជំងឺទៅសម្រាកនៅមន្ទីរពេទ្យនោះទេហើយបើគ្រប់យ៉ាងល្អប្រសើរពលរដ្ឋអាចត្រឡប់មកប្រកបរបរទទួលទានដូចដើមវិញបាន។ចំណែកលោកស្រីLiAilenតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាក៏បានបង្ហាញកង្វល់ចំពោះការលើកឡើងដែរថាការបន្សាំខ្លួនរស់នៅជាមួយវីរុសកូវីដ១៩ជាការបោះបង់ចោលទម្លាប់ ក្នុងការបង្ការនិងទប់ស្កាត់តាមរយៈការពាក់ម៉ាសនិងរក្សាគម្លាតទៅវិញ។

តំណាងអង្គការសុខភាពពិភពលោករូបនេះអះអាងថាប្រសិនបើពលរដ្ឋបោះបង់ទម្លាប់នេះកម្ពុជាអាចប្រឈមនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩ខ្លាំងជាងអ្វីដែលកំពុងតែជួបប្រទះរាល់ថ្ងៃនេះទៀត។នៅក្នុងបេសកម្មទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំក្រសួងសុខាភិបាល ក៏បានកំណត់ឲ្យខេត្តចំនួន១៥ អនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពព្រោះជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ 

ខេត្តទាំងនោះរួមមាន៖ ពោធិសាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំនិងឧត្តរមានជ័យ។បើតាមក្រសួងសុខាភិបាលការអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងរក្សាសុវត្ថិភាពបុគ្គលនេះត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១៦សីហារហូតដល់មានកាជូនដំណឹងជាថ្មី។រហូតដល់ថ្ងៃទី១៧សីហា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៥៦នាក់ (ឆ្លងសហគមន៍ ៣៨៩និង នាំចូល១៦៧)និងមានជាសះស្បើយ ៧១៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កើន ៨៦៥៩៧នាក់ និងចំនួនជាសះស្បើយសរុប កើន៨១៩១៨នាក់ និងស្លាប់ថ្មី ១៤នាក់ សរុប ស្លាប់១៧១៨នាក់ ។ សូមបន្តអនុវត្តន៍៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ។