(គេហទំព័រពន្លឺខ្មែរអមតៈ)លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបញ្ជាផ្ទាល់បង្រាបបានរថយន្តពណ៌ត្រេអុីដឹកឈើខុសច្បាប់សហការនិងព្រៈរាជ្ញាអមសាលាដំបូងខេត្ត
ចេញផ្សាយថ្ងៃអង្គារ៍ ទី២៤ ខែសីហា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប ÷ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបញ្ជាផ្ទាល់និងដោយមានការសហការពីឯកឧត្តម មាស ចន្ទពិសិទ្ធ រាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាបបានចាត់អោយព្រះរាជអាជ្ញារង ថេង សំណាង អមដោយលោកជា ចន្ទលីណា ក្រឡាបញ្ជីដឹកនាំកម្លាំងចុះបង្រាបបទល្មើស។
ស្ថិតនៅចំណុចត្រពាំងអង្រ្គង ក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានករណី ដឹកជញ្ជូនផល អនុផលព្រៃឈើបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកបររថយន្តម៉ាក នីស៊ាន់ណាវ៉ារ៉ា NISSAN NAVARA មួយកិបពណ៌ត្រេអ៉ី ពាក់ស្លាកលេខ(ខេមរភូមិន្ទ02 .2-4412 R C A F )នឹងឈើប្រភេទផ្ចឹកចំនួន ២៤ដុំ ស្មើរនិង(១.១គីម)យកមកទុកចោលលើទីតាំងដីមួយកន្លែងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ដោយមូលហេតុបែកកង់មុខខាងធ្វេងទៅមុខលែងរួច។
ក្នុងការចុះបង្រាបនោះដែលមានការចូលរួមខាងរដ្ឋបាលព្រៃឈើស្រុកនិងខេត្តផងដែរ
ចំពោះវត្ថុតាងដែលដកហូតប្រគល់អោយខាងរដ្ឋបាលព្រៃឈើយកមករក្សាទុកបណ្ដោះអាសន្នដើម្បីក៏សាងសុំណូមរឿងតាមនីតិវិធីច្បាប់ ។