(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបចុះអនុវត្តសជណ រាជរដ្ឋាភិបាល ដែលចុះហត្ថលេខានៅថ្ងៃទី២៩ កក្កដា បានសម្រេចលុបគម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ ស៊ូ ជីង យកធ្វើជាសម្បតិរដ្ឋវិញ
ចេញផ្សាយថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 0017778289/0882476167
ខេត្តសៀមរាប = នាព្រឹកថ្ងៃសុក្រ ទី៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ ព ស ២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងរដ្ឋបាលសាលាខេត្តបានចុះអនុវត្តសជណ រាជរដ្ឋាភិបាល ដែលចុះហត្ថលេខានៅថ្ងៃទី២៩ កក្កដា បានសម្រេចលុបគម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ ស៊ូ ជីង ស្ថិតនៅតំបន់ចុងឃ្នៀស សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុននេះ ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន ដោយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។