(គេហទំព័រពន្លឺខ្មែរអមតៈ)លោកស្នងការ ម៉ែន លី មកឡើងកាន់ដំណែងភ្លាមក៏កើតមានល្បែងស៊ីសងពេញបន្ទុកបើទោះបីជាមានការព្រមានពីអភិបាលខេត្តយ៉ាងណាក៏ដោយ
ចេញផ្សាយថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តកំពង់ធំ = ក្រុងស្ទឹងសែនបានប្រែក្លាយជាទីតាំងប្រមូលផ្តុំ ក្រុមអ្នកញៀនល្បែងស៊ីសង ក្នុងអាណ្ណតិ្តលោក ឧត្តមសេនីយ៍ទោ.មែន លី.ស្នងការនគរបាលខេត្តកំពង់ធំ.បើទោះបីជាមានការ ព្រមានដាច់ខាតនូវ ការកើតឡើងបនល្បែងស៊ីសង ពីសំណាក់អភិបាលខេត្តកំពង់ធំក្តី។
ជាក់ស្តែងបនល្បែងស៊ីសង បានបង្កប់ខ្លួននៅក្រោមឃ្លៀកលោកស្នងការ.ស្ថិតនៅក្នុងភោជនីយ៍ដ្ឋានជំនោរវាលរលូស ដែលមានម្ចាស់ឈ្មោះស្រី.ល័ក្ខ ស្ថិតនៅភូមិ.សង្កាត់ស្រយូវ. ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសកម្មភាពប្រមូលផ្តុំបានចាប់ផ្តើម ដោយឡើងវេលាម៉ោង4រសៀល ដល់ពេលយប់ជ្រៅ ដោយដើមផាន់រាប់ម៉ឺនដុល្លា។
ប្រភពពីអ្នកលេងម្នាក់ បានខ្សឹបប្រាប់ថា បនល្បែងស៊ីសងនេះ មានលោកវរសេនីយ៍វ៉ាន់.វិបុល.មានតួនាទីជាអធិការរងក្រុងស្ទឹងសែន កំពុងតែយកតួនាទីមកកាងបនល្បែង ឲ្យលោក.អាន.មេក្លោងល្បែងសុីសងប្រចាំខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បនល្បែងស៊ីសង.នៅក្នុងខេត្តកំពង់ធំ ត្រូវបានលោកវរសេនីយ៍ទោ ហៅ ហេង នាយរងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលជាអ្នកប្រមូលសេដ្ឋកិច្ច ឲ្យទៅលោកស្នងការ
ប្រភពសំឡេង ប្រជាពលរដ្ឋបានលើកឡើងថា បន្ទាប់ពីបន្ទាប់ពីលោកវិបុល និងភរិយាឈ្មោះស្រីល័ក្ខបាន កំពុងតែរកចំណូលកាក់កប ដោយសារតែជួយកន្លែងឲ្យអ្នកញៀនល្បែងស៊ីសងផង បានទាំងលក់ម្ហូបអាហារទៀត ដែលប្រកបដោយសេចក្តីសុខ តែប្រជាពលរដ្ឋ កំពុងរស់នៅដោយភាពភ័យខ្លាច ដោយសារមានបនល្បែងស៊ីសង ដែលជាឈ្មួនបង្កើតបទល្មើស។
ក្នុងនោះមហាជនបាន ធ្វើការរិះគន់យ៉ាងខ្លាំងចំពោះ ការបណ្តែតបណ្តោយរបស់លោក ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ.ដែលមិនមានវិធានការបង្រ្កាប មេឆ្នោតឈ្មោះ.អាន ថែមទុកឪកាសឲ្យមេល្បែង ដើរបង្កើតបនល្បែងតាមអំពើចិត្ត៕