(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបប្រជុំពិភាក្សាលើករណីស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»

ចេញផ្សាយថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តសៀមរាប = នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាលើករណីស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលេីសពី ១០ហិកតា ក្នុងមួយគម្រោង) សរុបចំនួន ០៥គម្រោង ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមាន​ការចូលរួមពី ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខៀវ បូរិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន លោក​ អភិបាល​នៃគណ:អភិបាលស្រុកស្វាយលេី​ និងស្រុកសូទ្រនិគម តំណាងអាជ្ញាធរជាតិអប្សរា​ លោកប្រធានមន្ទីខេត្តសៀមរាប​ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអ្នកស្នើសុំ ។ 

ការចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាលើករណីស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលេីសពី ១០ហិកតា ក្នុងមួយគម្រោង) សរុបចំនួន ០៥គម្រោង ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប ជាលទ្ធផល​ ក្រុមការងារ​ គាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលេី​ ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន​ និងអាជ្ញាធរជាតិអប្សរា​ នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លេីបុរាណវិទ្យា​ និងអេកូឡូស៊ី​ មុននឹងដាក់ស្នេីសុំការពិនិត្យសម្រេចពីឯកឧត្តម​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។