(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តជាតំណាថដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបទទួលបានការផ្តល់អំណោយពីរហ៊ុនដឹកជញ្ជូនចំណីអាហារ WOW NOW បានផ្តល់អំណោយមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ចេញផ្សាយថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តសៀមរាប = នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារ WOW NOW បានផ្តល់អំណោយដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមាន អង្ករនាងខុន ចំនួន៥០០គីឡូ, ទឹកសុទ្ធវីតាល់ ៥០កេស, មីជាតិ ៥០កេស, ត្រីខកំប៉ុង ៥០យួរ, ម៉ាស ៥០០០ម៉ាស់, ទឹកអាល់កុល ៦០លីត្រ, ប្រេងឆា ៥០ដប, និងឆ័ត្រ២ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ។ 

ក្នុងនាមតំណាងឲ្យឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណ ពីទឹកចិត្ត ដ៏សប្បុរសធម៌របស់ក្រុមហ៊ុន ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារ WOW NOW  និងក្រុមការងារ ដែលផ្តល់នូវអំណោយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ 

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា អំណោយទាំងនេះ នឹងធ្វើការផ្តល់ជូនទៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងខេត្តសៀមរាបក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការ របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទោះបីបងប្អូនបានចាក់វ៉ាក់សាំងរួចហើយនោះក្តី៕