
(គេហទំព័រពន្លឺខ្មែរអមតៈ)លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាបនិងសមាគមចលនាយុវជនកម្ពុជាចុៈយកគ្រឿងឧប្បភោគ បរិភោគ និងថវិការប្រគល់ជូនពលរដ្ឋដែលជួបការលំបាកចំនួន៣០គ្រួសារនៅបរិវេណវត្តចក
ចេញផ្សាយថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប = កាលពីថ្ងៃអង្គារ១កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១ លោកនួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាល ក្រុងសៀមរាប លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប និងលោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងសៀមរាប បានដឹកនាំ អនុប្រធាន ប្រធានផ្នែក សមាជិកសមាជិកា ចូលរួមចែកអំណោយរបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)ក្រុងសៀមរាបទៅប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺកូវិដ១៩ចំនួន ៣០គ្រួសារ នៅក្នុងបរិវេណវត្តចក ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
អំណោយដែលត្រូវប្រគល់ជូនក្នុង១គ្រួសាររួមមាន៖
- អង្ករ ១០គីឡូក្រាម
- ទឹកសុទ្ធ ១កេស
- មី ១កេស
- ទឹកត្រី ៣ដប
- ទឹកសុីអុីវ ៣ដប
- ស្ករស ១គីឡូក្រាម
- អំបិល ១គីឡូក្រាម
-សាប៊ូដុំ ១ដុំ
- ថវិការ ២០០០០រៀល (ម្ភៃពាន់រៀលគត់)
ក្នុងពិធីចែកអំណោយនោះ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុង សៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន ដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ ក្នុងនោះលោកក៏បានរំលឹកអរគុណ ដល់សម្ដេចទៀ បាញ់ ឯកឧត្តមទៀ សីហា ឯកឧត្តមសៀង ណាំ ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់កាលៈទេសៈ មិនប្រកាន់និន្នាកានយោបាយឡើយ។
លោកអភិបាលក្រុងសៀមរាប ក៏បានថ្លែងអរគុណនិងកោតសរសើរចំពោះ លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ដែលបាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋ កំពុងជួបការខ្វះខាតនាពេលនេះ។