
(គេហទំព័រពន្លឺខ្មែរអមតៈ)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់ឲ្យលោកមេបញ្ជាការវារៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និង៩០៥ នាំយកអង្ករ ចំនួន ១០តោនចែកជូនពលរដ្ឋចំនួន២០០គ្រួសារ
ចេញផ្សាយថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តឧត្តរមានជ័យ = នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ឲ្យ លោកមេបញ្ជាការវារៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និង៩០៥ នាំយកនូវ អង្ករ ចំនួន ១០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ ចែកជូនដល់គ្រួសាររបស់កងកម្លាំងនគរបាលនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ខាងលើ សរុបចំនួន ២០០ គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករចំនួន ៥០ គីឡូក្រាម ។
ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការវរៈសេនាតូចទាំង២ ក៏បានធ្វើការសំណេះសំណាល និងពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង និង លោកស្នងការនគរបាលខេត្ត ដល់ក្រុមគ្រួសាររបស់កងកម្លាំងខាងលើផងដែរ និងសូមឲ្យបងប្អូនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់សុខាភិបាល និង ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។