​រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​ក្រុមប្រឹក្សា​ខេត្ត អាណ​តិ្ត​ទី​២

(​ខេត្ត​កែប​)៖ នា​រសៀល​ថ្ងៃ​អង្គារ ៥​កើត ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដែល​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។

​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ រសៀល​នេះ បាន​លើក​យក​នូវ​របៀប​វរ​:​មួយចំនួន​ដូច​ខាងក្រោម​៖
១/- ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​កំណ​ត​ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ កាលពី​ថ្ងៃ​ពុធ ១​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ​មីនា ឆ្នាំ ២០១៩
២/- សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​សកម្មភាព​សំខាន់ៗ ដែល​បាន​អនុវត្តន៍​ដោយ​គណ​:​អភិបាលខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ ដល់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​រដ្ឋបាល​ខេត្ត​
៣/- ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្តន៍​ត្រីមាស​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត​
៤/- បញ្ហា​ផ្សេងៗ ដូច​ជា​ការជំរុញ​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ធ្វើ​ការកែលម្អ​សោភ័ណភាព ដើម្បី​ត្រៀម​ចំ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​ឲ្យមាន​ភាព​អធិកអធម​៕