(គេហទំព័រពន្លឺខ្មែរអមតៈ)ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីអបអរសម្ពោធដាក់ឲ្យប្រើប្រាស់ប៉ុស្តិ៍នគរបាលប្រចាំការ២៤/២៤ម៉ោង ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ

ចេញផ្សាយថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តឧត្តរមានជ័យ = នាព្រឹកថ្ងៃទី០៩ ខែកញ្ញា​​ ឆ្នាំ២០២១​ វេលាម៉ោង​ ០៨៖៣០នាទី ឯកឧត្តម ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានរៀបចំ ពិធីអបអរសម្ពោធដាក់ឲ្យប្រើប្រាស់ប៉ុស្តិ៍នគរបាលប្រចាំការ២៤/២៤ម៉ោង ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង នៅទីតាំងរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ។ 

ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត, គណៈស្នងការ, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកមេបញ្ជាររងតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកអធិការ-អធិការរងនគរបាលក្រុង, កងកម្លាំងក្រោមឱវាទ និងអាជីវករ ក្នុងខេត្តឧត្តរមានជ័យផងដែរ៕

 នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់កិត្តិយសប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភកសាង និងអញ្ជើញចូលរួមក្នុងពិធីនេះទាំងមូលផងដែរ។