(គេហទំព័រពន្លឺខ្មែរអមត:)ឯកឧត្តមបណ្ឌិត​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងប្រធានក្រុមការងារ បានអញ្ជើញប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ១ គ្រឿង អាវពេទ្យ ថ្នាំពេទ្យ ម៉ាស​ និងថវិកាសម្រាប់ទិញសម្ភារៈបរិក្ខារព្យាបាលធ្មេញ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តកំពុងចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិត​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ១ គ្រឿង អាវពេទ្យ ថ្នាំពេទ្យ ម៉ាស​ និងថវិកាសម្រាប់ទិញសម្ភារៈបរិក្ខារព្យាបាលធ្មេញ  ដល់មន្ទីរពេទ្យបង្អែកកោះសូទិន ដែលស្ថិតនៅ ភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពុងចាម និងប្រគល់ប័ណ្ណសរសើរជូនដល់ក្រុមគ្រូពេទ្យដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។