(គេហទំពព័រពន្លឺខ្មែរអមតៈ)លោក ប៉ូ ម៉េងទ្រី អភិបាលរងតំណាងដ៍ខ្ពងខ្ពស់ លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានទទួលចែកជូនការចាក់វ៉ាក់សាំង២ដូសដល់ប្រជាពលរដ្ឋក្នុងក្រុង

ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តសៀមរាប = នាថ្ងៃ ព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ  ២៥៦៥ ត្រូវ នឹងថ្ងៃទី៩  ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប តំណាងដ៍ខ្ពងខ្ពស់ លោកនួន ពុទ្ធារ៉ាអភិបាលនៃគណៈអភិបាលក្រុងសៀមរាប បាន ទទួលកាតចាក់វ៉ាក់សាំង កូវីត១៩ ពីវរសេនីយ៍ឯក ឈុប ឆើត មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងខេត្តសៀមរាប ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋក្នុងក្រុង សៀមរាបដែរធ្វើការចាក់វ៉ាក់សាំង ២ដូសរួចរាល់ ។

រដ្ឋបាលក្រុងសៀមរាប និងផ្ដល់ជូនកាតទៅតាមសង្កាត់នីមួយៗដើម្បីធ្វើការចែកជូនបងប្អូនតាមសង្កាត់ទាំង១២

សង្កាត់ សៀមរាប ៣៣១៤កាត

សង្កាត់ ក្របីរៀល ៧១៧៤កាត

សង្កាត់ ស្លក្រាម ១២៨៦០កាត

សង្កាត់ សាលាកំរើក ៦៦៤០កាត

សង្កាត់ ជ្រាវ ៣៨៧២កាត

សង្កាត់ នគរធំ ៣៥៨៥កាត

សង្កាត់ ស្វាយដង្គំ ១៧៤៤៥កាត

សង្កាត់ ស្រង៉ែ ២១២០កាត

សង្កាត់ ចុងឃ្នៀស ២៧១៩កាត

សង្កាត់ ទឹកវិល ៣៤២០កាត

សង្កាត់ សំបួរ ២៣០១កាត

សង្កាត់ គោកចក ១៧៦៩កាត

សូមបងប្អូនដែររស់នៅក្រុងសៀមរាប បានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីត-១៩ ២ដូសរួចរាល់ សូមអញ្ជើញមកទទួលកាតតាមបណ្ដាសង្កាត់ដែរបងប្អូនរស់នៅ។