
(គេហទំព័រពន្លឺខ្មែរអមតៈ)អាជ្ញាធរខេត្តសៀមរាបសម្រេចបិទខ្ទប់ក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ ខណៈចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងគួរឲ្យព្រួយបារម្ភ
ចេញផ្សាយថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប = អាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ក្រុងសៀមរាបជាបណ្តោះ អាសន្នរយៈពេលមួយសប្តាហ៍ ដោយកំណត់ជា ’’តំបន់លឿងទុំ‘‘ បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ នៅក្នុងក្រុងសៀមរាបមានការកើនឡើងគួរឲ្យព្រួយបារម្ភ។
បើតាមសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍នេះដែរ គឺក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃក្រុងសៀមរាបទាំងមូល ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើង។ វិធានការនេះធ្វើឡើងដោយរសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកនៅជុំវិញ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ បានកំពុងមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ជាពិសេសនោះ គឺប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់បានចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត គឺនៅតែមានការជួបជុំ និងលក់គ្រឿងស្រវឹងជាដដែល។
សម្រេចបានបញ្ជាក់ទៀតថា ចំពោះការបិទខ្ទប់រយៈពេល១សប្ដាហ៍នេះ ប្រសិនមានភាពធូរស្រាល និងមានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅចំនួនច្រើនដដែល អាជ្ញាធរខេត្តនឹងសម្រេចបន្តបិទខ្ទប់ជាបន្តទៀត។
ក្នុងនោះដែរអាជ្ញាធរ នឹងចុះទៅតាមទីប្រជុំជន តាមទីផ្សារ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ហើយនឹងឈានដល់ការផាកពិន័យ ចំពោះបុគ្គលដែលមិនបានគោរពទៅតាម សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងក្រសូងសុខាភិបាល ក៏ដូចសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។